ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សាច់ញាតិជនរងគ្រោះស្វែងរកភាពពិតប្រាកដនៃការគ្រោះចរាចរ ដែលសង្ស័យជាឃាតកម្ម ពីលោកស្នងការរាជធានីភ្នំពេញ !

ភ្នំពេញ ៖ លោកស្រី ស៊ិន សាវ៉ុនអាយុ ៥៦ឆ្នាំ និង លោកស្រី ឈួន ថាវី អាយុ៣៦ឆ្នាំ រស់នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវជាម្តាយនិងបងស្រី ដាក់លិខិតជាផ្លូវការទៅលោកស្នងការរាជធានីភ្នំពេញ ដើម្បីជួយស្រាវជ្រាវ ឡើងវិញ ពីករណីគ្រោះថ្នាក់ដល់អាយុជីវិត ។ ការគ្រោះថ្នាក់នេះ ពួកគាត់យល់ថា អាចជារឿងឃាតកម្ម។

យោងលិខិតមួយច្បាប់ដែល អង្គភាពយើងទទួលបាន និងបានដាក់ចូលទៅស្នងការរាជធានីភ្នំពេញ កាលពី18 ខែកក្កដា ឆ្នាំ 2019 នោះបានសសេរថា នាងខ្ញុំឈ្មោះ ស៊ិន សាវ៉ុន អាយុ៥៦ឆ្នាំ រស់នៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។សូមគោរពជូន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង និងជាស្នងការ រាជធានីភ្នំពេញ។កម្មវត្ថុ ៖ សំណើរសុំឯកឧត្តម ជួយស្រាវជ្រាវឡើងវិញ នូវគ្រោះថ្នាក់កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០១៩ នៅចំណុចស្ពានថ្មើរជើងទី១ ក្បែរផ្សារជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដូចបានជំរាបខាងលើ នាងខ្ញុំជំរាបជូនឯកឧត្តម ជ្រាបថា នាងខ្ញុំមិនទាន់អស់ចិត្ត អំពីការគ្រោះថ្នាក់ ដល់អាយុជីវិតរបស់កូននាងខ្ញុំឈ្មោះ ឈួន ជីវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ ដែលបានស្លាប់ថាជាការគ្រោះថ្នាក់ចរាចរណ៍ ដោយសារ កូនប្រសារនាងខ្ញុំ ឈ្មោះ ស៊ឹង ស្រីលីស នៅពេលធ្វើបុណ្យ ៧ថ្ងៃ(នៅពេលកូនប្រសារនាងខ្ញុំ និង ខ្ញុំ នៅរាប់អានគ្នានៅឡើយ )
បាននិយាយថា ការស្លាប់នេះ មិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ទេ ព្រោះគាត់បានដឹងរឿងគេច្រើន បានគេមិនទុក ។ កូនប្រសារនាងខ្ញុំថា នៅភ្នំប្រសិទ្ធ គេមានអោយលុយទៅ លោក ឆុន សំ ចូលធ្វើប៉ូលីស ២នាក់ អស់ ១២០០០ដុល្លា(១ម៉ឺន២ពាន់) មានច្រើននាក់គេមិនសួរនាំផង ។ ខ្លាំងអីតែយើង ម្នាក់ឯង ហ៊ានសួរនាំ រឿងលុយ ៥០០០ ដុល្លា (៥ពាន់ដុល្លា)ដើម្បីចូលធ្វើការប៉ូលីស នោះ ?។
សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុ នាងខ្ញុំ បានទៅដល់ពេទ្យ លោកសង្ឃ ម៉ោងប្រហែល ២យប់ ថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០១៩ នោះកូនខ្ញុំ បានស្លាប់ទៅហើយ ។ហើយបានយកសាកសព មកផ្ទះ និងបានអញ្ជើញគ្រូពេទ្យលោក សង្ឃ៣នាក់ (ម្នាក់ជាគ្រូចាក់ថ្នាំសព និង២នាក់ជាអ្នកជំនួយការ ) មកដល់ផ្ទះនៅខេត្តកំពង់ស្ពឺនៅម៉ោង ៦ព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០១៩ ។
ខណៈនោះ លោកគ្រូពេទ្យ បានដោះស្បៃរុំរបួស ចេញពីខ្លួន ដើម្បីសំអាត និង ដេរ អោយស្អាតឡើងវិញ ។ ពេលនោះ លោកគ្រូពេទ្យចាក់ថ្នាំសពបានបង្ហើបថា វាមិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅបុកឡានកុងតឺនើទេ វាជាឃាតកម្ម វ៉ៃ នឹងបំពង់ទីប រឺ ដែកអ្វីម៉្យាង ដែលធ្វើអោយបែកផុងលលាក្បាល ធ្លាយខួរ ។នៅពេលនោះ លោក ឆុន សំ បានមកដល់ ផ្ទះនាងខ្ញុំ ដោយបាននិយាយថា អត់អោយប្តឹងផ្តល់អ្វីទាំងអស់ ព្រោះថាកូននាងខ្ញុំ បានផឹកស្រវឹង ២-៣តង់ ហើយទៅបុក កុងតឺនើ ។បើហ៊ានប្តឹង ប្រាកដជាសង ឡាន កុងតឺនើ គេហើយ ។ លោក ឆុន សំ បាននិយាយថា នៅថ្ងៃកើតហេតុ ប៉ូលីសខណ្ឌពោធិ៍សែនជ័យ បានធ្វើត្រឹមត្រូវហើយ ជឿគាត់ទៅ ។ព្រោះគាត់ បានមើលឃើញ ព័ត៌មាន នេះ នឹងមុនគេបង្អស់ តាមរយៈទូរសព្ទទំនើប ម៉ាប្រទេសកម្ពុជា មានតែក្មួយគាត់ទេ ដែលមាន ។
នៅពេលនោះលោកគ្រូពេទ្យ បានសួរទៅ លោក ឆុន សំ នោះវិញថា ចឹងជនរងគ្រោះបានទៅផឹក ជាមួយដែររឺ? ពេលនោះ លោក ឆុន សំ បានហៅ លោកគ្រូពេទ្យទៅក្រៅ ផ្ទះ មិនដឹងនិយាយរឿងអីទេ ។
នៅថ្ងៃទី ដដែល នោះ លោក ឆុន សំបានចូលបុណ្យ ចំនួន ៧៥០ដុល្លា ដើម្បីជួយរំលែកទុក្ខ ។
នាងខ្ញុំឆ្ងល់ថា កូនខ្ញុំ មានគ្រោះថ្នាក់ ផុងលលាក្បាល តែហេតុអី មួយសុវត្ថិភាព ដែលពាក់ជាប់នឹងក្បាល មិនបែកមកបែកមួកតែលលាក្បាល និង ហេតុអី នៅទីនោះមិនមាន អ្នកណាដឹង ពិសេសកាំម៉ាសុវត្ថិភាព គេថាដាច់ភ្លើង (ឪពុកក្មេក ជាអ្នកប្រាប់រឿងកាំរ៉ាសុវត្ថិភាព )?
អាស្រ័យហេតុនេះ សូមឯកឧត្តម មេត្តា ជួយស្រាវជ្រាវ រឿងគ្រោះថ្នាក់នេះ ដោយអនុគ្រោះ ដើម្បីអោយនាងខ្ញុំ និង គ្រួសារ បានអស់ចិត្ត ។
សូមឯកឧត្តម ទទួលនូវការគោរព រាប់អាន អំពីនាងខ្ញុំ ។
ថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2019

លោកស្រី ស៊ិន សាវ៉ុន
096 64 25 677
010 93 49 24

ជូនភ្ជាប់ជាមួយ
-រូបថត ជនរងគ្រោះ
-ប័ណ្ណក្រីក្រ

IMG_20190810_112748_774

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com