ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឈ្មួញវៀតណាមឈ្មោះ យាំង ទទួលស្គាល់ថា ទំនិញនាំចូលរបស់ខ្លួន​​​ គឺគេចពន្ធខ្លះ ឬបង់ពន្ធមិនគ្រប់ខ្លះ ដើម្បីរកចំណេញចែកជាមួយមន្ត្រីគយ ?

(កណ្តាល)៖ រថយន្តដឹកទំនិញ ដែលសង្ស័យថា ជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ របស់លោកឧកញ៉ា សុខ ថៃ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានធ្វើចរាចរណ៍នាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកកោះធំ ក្នុងខេត្តកណ្តាល ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីគយ ប្រចាំនៅច្រកទ្វារអន្តរជាតិនេះឡើយ។

តាមការបញ្ជាក់ពីក្រុមឈ្មួញដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម បានឲ្យដឹងថា ទំនិញរបស់លោកឧកញ៉ា សុខ ថៃ​​​ ត្រូវបានដឹកមកស្តុក នៅក្នុងឃ្លាំងជាច្រើនកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតក្នុងដែនដីត្រួតត្រាបង់ពន្ធរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករប្រចាំខេត្តកណ្តាល។

ប្រជាពលរដ្ឋបានអះអាងថា ឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ មានពីរទីតាំងផ្សេងគ្នា គឺស្ថិតនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ២១B ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងខេត្តតាកែវ បានប្រាប់ សារព័ត៌មានក្នុងស្រុក១ ថា លោកឧកញ៉ា សុខ ថៃ តែងតែដឹកទំនិញគ្រប់ប្រភេទ ដោយមិនមានការបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ ចូលតាមច្រកអន្តរជាតិជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានបុរសម្នាក់ ជាជនជាតិវៀតណាម ឈ្មោះ យាំង ជាអ្នកគ្រប់គ្រង។

នៅពេលផ្តល់សម្ភាសន៍ដល់ អ្នកសារព័ត៌មាន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បុរសវៀតណាម ឈ្មោះ យំាង បានទទួលស្គាល់ថា លោកពិតជាអ្នកនាំទំនិញទាំងនេះ ចូលតាមច្រកជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល
និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ​​​ ពិតប្រាកដមែន ប៉ុន្តែលោកបានអះអាងថា ទំនិញទាំងនេះ ជារបស់អភិបាលរងខេត្តកណ្ដាលម្នាក់ ដែលលោកមិនបញ្ចេញឈ្មោះ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថា ទំនិញរបស់លោក គឺសុទ្ធសឹងជាទំនិញគេចពន្ធ ឬបង់ពន្ធមិគ្រប់ បុរសឈ្មោះ យំាង បានសារភាពថា ជាទូទៅលោកតែងតែធ្វើបែបនេះ ដោយលើកហេតុផលថា បើមិនធ្វើដូច្នេះទេ លោកមិនអាចរកប្រាក់ចំណេញសម្រាប់ចែកជាមួយមន្ត្រីគយប្រចាំច្រកព្រំដែន និងមេគយខេត្តកណ្តាលឡើយ។

លោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះសំណួរលើកឡើងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមឡើយ។

លោកឧកញ៉ា សុខ ថៃ បានឆ្លើយតបជាមួយអ្នកយកព័ត៌មាន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះថា លោកពិតជាមានឃ្លាំងទំនិញ ដែលមានទីតាំងខាងលើមែន តែលោកបកស្រាយថា បានលក់ឲ្យទៅឈ្មួញវៀតណាម ឈ្មោះ យាំង ដែលជាដៃគូរកស៊ីទំនិញគេចពន្ធឆ្លងដែនជាមួយគ្នា។

ទោះបីជាមានការដោះសារពីសំណាក់ឧកញ៉ា សុខ ថៃ ថាខ្លួនមិនមានជាប់ពាក់ព័ន្ធក៏ដោយ ក្រុមឈ្មួញរកស៊ីឆ្លងដែន នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ រួមទាំងប្រជាពលរដ្ឋ បានសំណូមដល់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បើកកាស៉ើបអង្កេតឃ្លាំងស្តុកទំនិញសង្ស័យគេចពន្ធដើម្បីបញ្ជាក់ឲ្យច្បាស់ពីសុច្ចរិតភាពនៃការរកស៊ីប្រកួតប្រជែងក្នុងទីផ្សារដូចគ្នា៕

IMG_20190811_143602_942

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com