រតនគិរី:ជំនន់ទឹកភ្លៀងកំពុងតែបន្ដឡើងហើយជន់លិចតំបន់មួយចំនួនក្នុងខេត្ដរតនគិរីនិងបានកាត់ផ្ដាច់ផ្លូវជាតិលេខ78និងលេខ៧៦ក្នុងស្រុកលំផាត់និងស្រុកកូនមុំកាលពីល្ងាចថ្ងៃ៩ខែសីហាឆ្នាំ២០១៩ដោយមិនអាចធ្វើចរាចរណ៏បានឡើយ។ខណ:នេះដែរមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដនគិរីបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការផ្អាកការធ្វើចរាចរណ៏ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧៦នោះ។
លោកហេងណារ៉ាក់អធិការស្រុកលំផាត់បានប្រាប់ទូរទស្សន៍ព្រះនរាយណ៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១០ខែសីហានេះថាស្ថានភាពទឹកទន្លេស្រែពកបានបន្ដឡើងថែមទៀតកាលពីព្រលប់ថ្ងៃទី៩ខែសីហានេះហើយបានជន់លិចកំណាត់ផ្លូវជាតិលេខ៧៦ក្នុងស្រុកលំផាត់ត្រង់ចំណុចចន្លោះបង្កោលគីឡូម៉ែត្រ២៧១ដល់បង្កោលគីឡូម៉ែត្រលេខ២៧២គឺត្រូវបានទឹកហូរកាត់យ៉ាងខ្លាំងនិងមានជំរៅដល់ទៅជិតមួយម៉ែត្រ។
លោកអធិការបានបន្ដឱ្យដឹងទៀតថាផ្លូវជាតិលេខ៧៦នោះតភ្ជាប់ពីខេត្ដរតនគិរីទៅខេត្ដមណ្ឌលគិរីគឺមានសារ:សំខាន់ដល់ប្រជាពលរដ្ឋខេត្ដទាំងពីរក្នុងការធ្វើដំណើរក៏ដូចកាដឹកជញ្ជូនកសិផលផ្សេងៗយកទៅលក់។ប៉ុន្ដែនៅខណ:ពេលកំណាត់ផ្លូវជាតិលេខ៧៦មួយនេះត្រូវបានកាត់ផ្ដាច់ទាំងស្រុងមិនអាចធ្វើចរាចរណ៏តាមរថយន្ដឬម៉ូតូបានឡើយ។ អ្នកធ្វើដំណើរពីភ្នំពេញមកកាន់ខេត្ដរតនគិរីមិនអាចបើករថយន្ដតាមខេត្ដមណ្ឌលគិរីឆ្លងកាត់ផ្លូវជាតិលេខ៧៦នេះបានទេព្រោះទឹកកំពុងជន់លិចខ្លាំងតែអាចបើកតាមខេត្ដក្រចេះកាត់ស្ទឹងត្រែងមកដល់រតនគិរីបានដូចគ្នា ប៉ុន្តែត្រូវឆ្លងកាត់ជំនន់លិចកំណាត់ផ្លូវជាតិលេខ78ជាច្រើនកន្លែងនេះផងដែរទំរាំមកដល់ខេត្តរតនគិរី។
ជាក់ស្ដែង កំណាត់ផ្លូវជាតិលេខ78ត្រង់ចំណុចខាងកើតស្ពានស្រែពក ស្ថិតក្នុងភូមិ3 ឃុំស្រែអង្គ្រង ស្រុកកូនមុំខេត្តរតនគិរីចន្លោះបង្គោលគីឡូម៉ែត្រលេខ515 និងបង្គោលគីឡូម៉ែត្រ,លេខ516 ទឹកបានហក់ឡើងហូរជន់លិចផ្លូវ រហូតដល់ លោក គឹមហាន អនុប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តបានចេញការដំណឹងដល់សាធារណជនកាលពីយប់ថ្ងៃទី10/08/2019នេះថាឲ្យផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្នសិនរាល់យានយន្តគ្រប់ប្រភេទបានឆ្លងកាត់ផ្លូវជាតិលេខ78មួយខ្សែនេះនៅពេលឈប់ដោយសារទឹកបាននិងកំពុងហក់ឡើងហូរកាត់ថ្នល់យ៉ាងខ្លាំងខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតឬហានិភ័យផ្សេងៗកើតឡើងចំពោះពួកគាត់នោះ។
លោកចាន់ប៊ុនធឿនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ដរតនគិរីបានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១០ខែសីហាថាទឹកជំនន់នៅតាមដងទន្លេស្រែពកក្នុងខេត្ដរតនគិរីកាលពីថ្ងៃទី៩ខែសីហាបានជន់ឡើងដល់១៣,៨០ម៉ែត្រគឺលើសពីកម្រិតដែលត្រូវប្រកាសអាសន្ន។កម្រិតដែលត្រូវប្រកាសអាសន្ននោះមានកំពស់តែ១២,៥០ម៉ែត្រតែប៉ុណោះ។
ប្រធានមន្ទីរធនធានទឹកបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2019វេលាម៉ោង9.10នាទី ទឹកទន្លេស្រែពកនោះបានស្រកចុះមកនៅត្រឹម12,60ម៉ែត្រដូចដើមវិញហើយ។ស្ថានភាពទឹកទន្លេស្រែពកអាចនឹងស្រកចុះថែមមួយកម្រិតទៀតបើភ្លៀងលែងបន្ដធ្លាក់ខ្លាំងនៅខាងវៀតណាមនិងនៅខេត្ដមណ្ឌលគិរី។
គួរកត់សម្គាល់ដែរនៅព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2019នេះផងដែរគណះប្រតិភូបានអញ្ជើញជិះទូកនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាទៅចែកជូនបងប្អូនប្រជាពលរដ្ធដល់លំនៅដ្ធានក្នុងស្រុកចំនួនពីរគឺស្រុកលំផាត់និងស្រុកកូនមុំ ។ វត្តមានដ៍ខ្ពង់ខ្ពស់នាខណះនោះ រួមមាន:
.ឯកឧត្តមនាយឧត្តម គន់គីម អនុប្រធានទី1 គ្រប់គ្រងគ្រោះមហន្តរាយ
.ឯកឧត្តមថងសាវុនអភិបាលគណះអភិបាលខេត្តរតនគិរី
.អភិបាលស្រុកទាំងពីរ។និងប្រធានអនុប្រធានមន្ត្រីរាជការគ្រប់ក្រសួងមន្ទីរកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។ នាខណះនោះដែរ
.ឯកឧត្ដម ថងសាវុន អភិបាលខេត្តរតនគិរីបានបកប្រែភាសាឡាវ ដែលជាខ្លឹមសាររបស់នាយឧត្តម គន់គីម បានពាំនាំនូវអំណោយរបស់ប្រមុខរាជរដ្ធាភិបាលរបស់សម្តេច ហ៊ុនសែន និងសម្តេចកតិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន មកចែកជូនបងប្អូនប្រជាពលរដ្ធដែលរងគ្រោះដោយសារទឹកជំនន់ដ៍កាចសាហាវរយ:ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរឃុុំចំនួនពីរគឺឃុំជ័យឧត្តមរបស់ស្រុកលំផាត់និងឃុំសេរីមង្គលរបស់ស្រុកកូនមុំក្នុងរយះពេលបីបួនកន្លងមកនេះ។ .រីឯស្ថានភាពទឹកទន្លេស្រែពកមកដល់ថ្ងៃទី11នេះ បានស្រកចុះទៅរកសភាពដើមវិញហើយផលដំណាំស្រែចំការបងប្អូនដែលរងផលប៉ះពាល់ឆាប់រហ័សទាំងនោះវាមិនសូវប៉ះពាល់ធ្ងន់ធ្ងរប៉ុន្មានឡើយ?គឺអាចប្រមូលផលមកវិញបានខ្លះ៕ រាយការណ៍ពីក្រុងបានលុង
ខ្ញុំបាទ លី វណ្ណះ Pntvទូរទស្សន៍ព្រះនរាយណ៍
0
ជំនន់ទឹកភ្លៀងកំពុងតែកាត់ផ្ដាច់កំណាត់ផ្លូវជាតិពីរខ្សែក្នុងខេត្ដរតនគិរី
Filed in: Uncategorized