ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចាប់វៃខ្នោះទាំងអស់ ករណីលួចបូមប្រេងម៉ាស៊ូតចំនួន៣កានពីអេស្កាវ៉ាទ័រ ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ ខែសីហា កន្លងទៅ នៅចំណុចភូមិព្រែកអង្គញ់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យ ឈ្មោះសុិន ចិត្រា បានបូមប្រេងម៉ាស៊ូតចំនួន៣កានពីអេស្កាវ៉ាទ័រ ដែលខ្លួនបើកកាយដីរណ្តៅខ្សាច់ យកមកខាងលិចរណ្តៅដីប្រហែល២០០ម៉ែត្ររួចឲ្យជនសង្ស័យឈ្មោះអុី ម៉ាប់ ឈ្មោះ សាន្ត វុទ្ធី ឈ្មោះ អាន សុខទីន ឈ្មោះ កន សុខជា ឈ្មោះ យីម វសាល ឈ្មោះសាត់ ភារុន យកទៅលក់បន្តឲ្យគេ ។ ពេលនោះកម្លាំងជំនាញនិងកម្លាំង ដើរល្បាតឃើញក៏ឃាត់ហៅមកសួរនាំ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។
ប្រជាជនបានសំណូមពរអោយសមត្ថកិច្ច បន្តការងារនេះបន្តទៀត ព្រោះជាការងារជោគជ័យ និងគួរអោយកត់សំគាល់ ដែលចាប់បានទាំងសំបុក ៕