ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជំនន់ទឹកក្នុងស្ទឹងសង្កែបានផ្តល់ភាពល្អប្រសើរជួយសង្គ្រោះផលដំណាំស្រូវប្រជាកសិករអោយរស់ឡើងវិញជាង១មឺុនហិកតាក្នុងស្រុកឯកភ្នំ

ខេត្តបាត់ដំបង:ប្រជាកសិករនៅក្នុងស្រុកឯកភ្នំសម្តែងនូវអារម្មណ៍រំភើបរីករាយគ្រប់ៗគ្នាខណះដែលទឹកជំនន់ក្នុងដងស្ទឹងសង្កែប្រែក្លាយជាលាភដ៏ធំសម្រាប់ពួកគាត់ក្រោយពីផលដំណាំស្រូវរបស់ពួកគាត់សរុបជាង១មឺុនហិកតាកំពង់ប្រឈមនិងគ្រោះរាំងស្ងួតបានវាយប្រហាយ៉ាងធ្ងន់ធ្ងរនាពេលកន្លងទៅ។ ការសម្តែងក្តីរីករាយរបស់ប្រជាកសិករស្របពេលដែលលោកងួន.រតនៈបានចុះត្រួតពិនិត្យពីស្ថានភាពនៃទឹកជំនន់ស្ទឹងសង្កែក្រោយពីស្រកចុះជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្ររបស់ស្រុកឯកភ្នំខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៥ខែសីហាកាលពីពេលថ្មីនេះ។ស្របពេលដែលប្រជាកសិករកំពង់បង្ហាញនូវអារម្មណ៍សប្បាយរីករាយថ្នាក់ដឹកនាំខេត្តក៏បានបង្ហាញពីអារម្មណ៍ធូរស្បើយពីកង្វល់នានាដោយសារតែស្រូវដែលប្រឈមនិងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនៅក្នុងស្រុកមួយនេះមានភាពល្អប្រសើរឡើងវិញ១០០%ផងដែរ។

បើយោងតាមសេចក្តីរាយការណ៍របស់លោកម៉ឹឡ.សុផលអភិបាលស្រុកឯកភ្នំដែលបានរាយការណ៍ជូនលោកងួន.រតនៈអភិបាលខេត្តបានអោយដឹងថានៅដើមឆ្នាំ២០១៩នេះស្រុកបានជួបនូវគ្រោះរាំងស្ងួតដោយសារតែដំណាំស្រូវលើសជាង៥០ភាគរយលើផ្ទៃដីស្រែទាំងមូលក្នុងស្រុកប្រមាណជាង១ម៉ឺនហិកតាដែលប្រឈមនិងការខ្វះខាតទឹកស្រោចស្រពនិងផ្គត់ផ្គង់ផង។លោកអភិបាលស្រុកបន្តថាដោយសាកត្តាធ្វើស្រែលើសលើទំហ៊ុំ៥០%របស់កសិករនេះហើយទើបជួបបញ្ហាខ្វះទឹកស្រោចស្រប់ទើបទាំងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តទាំងអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធរួមជាមួយអាជ្ញាធរស្រុកនិងក្រុមការងារថ្នាក់ជាតិជាដើមបានខ្នះខ្នែងជួយផ្ដល់ជាម៉ាស៊ីនបូមទឹកនិងប្រេងជាច្រើនដើម្បីបូមទាញទឹកពីស្ទឹងសង្កែដើម្បីជួយសង្គ្រោះដំណាំស្រូវទាំងនោះអោយបានទាន់ពេលវេលាហើយតាមរយៈនៃការជួយសង្គ្រោះនេះគឺជួយបានតែបណ្ដាឃុំមួយចំនួនដែលជាប់នឹងស្ទឹងសង្កែតែប៉ុណ្ណោះ។
ក្រោយពីអាជ្ញាធរពាក់ព័ន្ធបានជួយជាបន្តបន្ទាប់ស្ថានភាពអំណោយផលពីអាកាសធាតុក៏ចាប់មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងដែរហើយប៉ុន្មានថ្ងៃក្រោយក៏មានជំនន់ទឹកភ្លៀងតាមដងស្ទឹងសង្កែផងដែរបានក្លាយជាអំណោយផលយ៉ាងខ្លាំងដល់ការជួយសង្គ្រោះស្រូវរបស់កសិករទូទាំងស្រុកឯកភ្នំបានទាំងស្រុងតែម្តង។
ឆ្លៀតក្នុងឨកាសចុះពិនិត្យស្ថានភាពទឹកនោះដែរលោកងួន.រតនៈអភិបាលខេត្តបាត់ដំបងបានផ្តាំផ្ញើដល់អាជ្ញាធរស្រុកឯកភ្នំនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនានាត្រូវបន្តការចុះជួយដោះស្រាយរាល់បញ្ហានិងផលប៉ះពាល់នានារបស់ប្រជាពលរដ្ឋដែលកំពង់តែទទួលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលាទៅតាមលទ្ធភាពជាក់ស្ដែងដែលអាចធ្វើទៅបានដោយមិនត្រូវមើលរំលងចំពោះពលរដ្ឋដែលកំពុងតែរងគ្រោះទាំងនោះឡើយ៕សៅ​ សារិទ្ធ

IMG_20190816_134048_812

IMG_20190816_134040_323

IMG_20190816_134042_072

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com