ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំកំលាំងចុះជួយស្ទូងស្រូវ និងចែកគ្រាប់ពូជកសិផល ដល់ប្រជាសហគមន៍កសិកម្ម!

ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការជុំវិញស្រុកស្វាយជ្រំ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយជ្រំ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ជាច្រើនរូប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ចុះជួយស្រូវផលិតពូជលក់ របស់សហគមន៍កសិកម្មអង្គសាលា ស្ថិតនៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសហគមន៍នេះទូទាំងខេត្ត មាន៣៦សហគមន៍ កំពុងស្ទូងផលិតពូជលក់ លើផ្ទៃដី១០០ហិចតា។

គោលបំណង នៃការចុះជួយស្ទួងស្រូវស្ទូង របស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការនៅថ្ងៃនេះ គឺជាសញ្ញាបង្ហាញប្រាប់ថា រដូវបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៩ ចាប់ផ្ដើមហើយ និងជំរុញឱ្យបងប្អូនប្រជាកសិករ នៅទូទាំងខេត្តរួសរាន់សាបព្រោះដកស្ទូង ស្រូវឱ្យបានទាន់ពេលវេលា ជាពិសេសដើម្បីជួយកាត់បន្ថយនូវការលំបាក និងការចំណាយផ្សេងៗរបស់ប្រជាកសិករ។

ភ្ជាប់ជាមួយនឹងការចុះជួយស្ទូងស្រូវ ជូនប្រជាពលរដ្ឋនេះដែរ លោកអភិបាលខេត្ត បានបើកម៉ាស្ទូងស្រូវដែលជាផលិតផល របស់ប្រទេសជប៉ុន និងបានចែកពូជដំណាំរួមផ្សំដែលងាយដាំដុះ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់ ក្នុងរយៈពេលខ្លីជូនដល់ប្រជាសហគមន៍ នាពេលនោះផងដែរ៕

FB_IMG_1566011791562

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com