ខេត្តបាត់ដំបង ៖ ការជីកចោះ ប្រឡាយមេបេតុង ដើម្បីបង្ហូរទឹកដាក់ស្រែ បាន កើតចំនួន១៣កន្លែងទៀត ដោយ៦កន្លែងនៅឃុំអធិបតី ៦កន្លែងនៅឃុំ រាំងកេសីនិងមួយកន្លែងនៅឃុំកំពង់ ព្រៀងក្នុងស្រុកសង្កែកោះក្រឡនិង ស្រុកមោងប្ញស្សី មានចំនួនរហូតដល់រាប់រយកន្លែង ដើម្បីបង្ហូរទឹកពីប្រឡាយ មេ ផ្ទាល់ចូលស្រែតែម្តង។ ការចោះជីកប្រឡាយយ៉ាងអនាធិបតេយ្យនេះ គឺបង្កឡើង ភាគច្រើនដោយពួកនាយទុន ដែលមានដីស្រែចាប់ពី២០ដល់៨០ហិកតា ដោយ ជីកចោះចាប់ពីទំហំ០.២០ម៉ែត្រដល់០.៨០ម៉ែត្រ។ ចំពោះកសិករដែលមាន
ដីស្រែ ក្រោម ៥ហិកតា មានចោះតិចតួចដោយទំហំតូចៗ។
ពួកនាយទុនធ្វើការចោះប្រឡាយយ៉ាងអនាធិបតេយ្យនេះ ត្រូវបានលោក ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងនិយាយថា គេធ្វើដើម្បីយកទឹកដាក់ស្រែរបស់ពួកគេដែលបានបំបែកជួលបន្តឱ្យទៅប្រជាជន ធ្វើម្នាក់ៗ ពីបួនទៅប្រាំហិកតា។ អ្នកជីកចោះបំ ផ្លាញប្រឡាយបេតុងមេដែលរដ្ឋចំណាយថវិកាសាងសង់ក្នុង គម្រោងនីមួយអស់រាប់ រយលានដុល្លារនេះកន្លងទៅនិយាយមិនចេះស្តាប់គ្នាទេ ដោយសារយើងមិនមែន ជាមន្ត្រីយុត្តិធម៌។
លោកថា កន្លែងខ្លះចោះរួចធ្វើឱ្យទឹកហូរច្រោះបាក់ទំនប់កន្លែងជាច្រើន បានចុះដល់បាតប្រឡាយ ធ្វើឱ្យទឹកមិនអាចហូរទៅដល់ផ្នែកខាងក្រោមបាន។ នៅសងខាងប្រឡាយសុទ្ទតែមានប្រឡាយ រងបំបែកទឹក សម្រាប់ឱ្យ ប្រើទៅតាមបច្ចេកទេស តែអ្នកដែលមានដីស្រែធំៗមិនចង់ប្រើម៉ាស៊ីនបូមដោយ បានចោះប្រឡាយដល់បាតបង្ហូរទឹលដាក់ស្រែតែម្តង។ ការជីកជីកចោះនេះមន្ទីរ បានសុំឱ្យប្រជាជនស្នើមកមន្ទីរដើម្បីជួយធ្វើតាមលក្ខណៈបច្ចេកទេស តែគេមិនបានធ្វើតាមទេ រាប់ទាំងអាជ្ញាធររបស់មូលដ្ឋានមួចំនួនផង។ បញ្ហានេះបើមិនមាន វិធានការផ្លូវច្បាប់ទេ គឺមិនអាចទប់ស្កាត់បានឡើយ ៕