ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ហ្គេមបាញ់ត្រីមួយកន្លែងតាមបណ្តោយផ្លូវ១៨៤ក្នុងខណ្ឌដូនពេញបើកលេងធម្មតាខណៈទីតាំងផ្សែងៗត្រូវអាជ្ញាធរចុះបិទទ្វារ

រាជធានីភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងតាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ នៅតែបើកទទួលក្រុមក្មេងញៀនល្បែងអោយចូលលេងធម្មតា ខណៈពេលដែលទីតាំងផ្សេងៗទៀតជាច្រើនកន្លែងត្រូវបានបិទទ្វារ ។ កាលពីពេលថ្មីៗនេះលោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញបានបញ្ជាលោកអភិបាលរងខណ្ឌម្នាក់អោយចុះបង្ក្រាបនិងបិទទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី នៅសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញដោយដកហូតបានទូរហ្គេមចំនួន៣ ។ តាមទង្វើរបស់អភិបាលខណ្ឌ ធ្វើអោយប្រជាពលរដ្ឋមានការសាទរ ហើយក៏ចង់ឃើញលោកអភិបាលបន្តសកម្មភាពបង្ក្រាបទីតាំងល្បែងខុសច្បាប់ផ្សេងទៀត ។តាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អោយដឹងថានៅតាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ផ្ទះលេខ៤០E0 ក៏មានហ្គេមបាញ់ត្រីមួយកន្លែងកំពុងតែបើកលេងយ៉ាងរលូន ដោយពង្វក់ក្រុមក្មេងៗ អោយភ្លេចការសិក្សា រឺគេចសាលាដើម្បីចូលទៅលេង ហើយជាពិសេសនៅពេលយប់គេតែងតែពិនិត្យឃើញក្រុមក្មេងស្ទាវមកពពាក់ពពួនជាក្រុមនៅទីតាំងខាងលើនោះផងដែរ ។

ដូច្នេះសូមអជ្ញាធរខណ្ឌដូនពេញ ដែលមានលោក សុខ ពេញវុធ ជាគណៈអភិបាលខណ្ឌមេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងនេះផង ព្រោះថាអំពើចោរឆក់ ប្លន់ ភាគច្រើនគឺកើតចេញពីការលេងល្បែងស៊ីសងទាំងអស់ ៕

Presentation1-5-696x367

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com