ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក សៅ​ សុខា​ បញ្ជាឱ្យរៀបចំគណៈកម្មការចំពោះកិច្ចចុះធ្វើការត្រួតពិនិត្យ​លេី ផ្កាយ​១​ អៀង​ វ៉ាន់ឌី​ មេប៉េអឹម​ខេត្ត​ស្ទឹងត្រែង​ តាមពាក្យបណ្តឹងស្រ្តីម្នាក់ !

ខេត្តស្ទឹងត្រែង​៖ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ផុលផុស​អំពី​ករណី​ លោកស្រី ប៊ុត កញ្ញា ជាភរិយារបស់លោក វរសេនីយ៍ត្រី ចន សាម៉ន ជាមេបញ្ជាការកងរាជអាវុធស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានធ្វើលិខិតសុំអន្តរាគមន៍ដល់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ដើម្បីរកភាពយុត្តិធម៌ជូនស្វាមី ដោយចោទប្រកាន់ថា​ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ បានដកបញ្ឈរជើងនិងចាប់ប្តី​ ដាក់​ពន្ធនាគារ​ ។

ឥឡូវ​នេះ​ នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជាឱ្យរៀបចំគណៈកម្មការចំពោះកិច្ចចុះធ្វើការត្រួតពិនិត្យករណីនេះ​ ។

លោក​ឧត្ដមសេនីយ៍​ត្រី​ អេង​ ហ៊ី​ អ្នកនាំពាក្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ថ្លែង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨​ ខែ​សីហា​ នេះ​ ថា​ “ពាក់ព័ន្ធនឹងរឿងហេតុនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យរៀបចំគណៈកម្មការចំពោះកិច្ចចុះធ្វើការត្រួតពិនិត្យហើយ”។

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី១៧ ខែសីហា ម្សិលមិញ​នេះ លោកស្រី ប៊ុត កញ្ញា ជាភរិយារបស់លោក វរសេនីយ៍ត្រី ចន សាម៉ន ជាមេបញ្ជាការកងរាជអាវុធស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានធ្វើលិខិតសុំអន្តរាគមន៍ដល់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ដើម្បីរកភាពយុត្តិធម៌ជូនស្វាមី ដោយចោទប្រកាន់ថា​ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ បានដកបញ្ឈរជើងនិងចាប់ប្តី​ ដាក់​ពន្ធនាគារ​ ។

ក្នុងលិខិតនេះ​ បញ្ជាក់ថា កំឡុងឆ្នាំ២០១៥ លោក អៀង វ៉ាន់ឌី បានដកលោក​ ចន​ សាម៉ន​ មកបញ្ឈរជើង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរយៈពេលជិត ៥ឆ្នាំ ដោយចោទប្រកាន់មិនគោរពបទបញ្ជា​ ដោយកាលនោះលោក ឧត្តមសេនីយ៍ត្រី អៀង​ វ៉ាន់ឌី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ ឲ្យលោកនាយសេនាធិកាកងរាជអាវុធហត្ថខេត្តទូរស័ព្ទប្រាប់គ្រួសារគាត់ទៅចាប់ឈើមួយកន្លែង តែគ្រួសារគាត់ឆ្លើយថា កន្លែងនោះគ្មានមានបទល្មើសឈើទេ គាត់ខឹង និងដកបញ្ឈរជើង ដាក់ពិន័យកងទ័ពនៅក្នុងបន្ទាយតែម្តង​ ។

IMG_20190818_085141_137

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com