ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញ ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងជួយ ជួសជុលផ្លូវជូនប្រជាពលរដ្ឋ ។

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ លោក សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិស្រុក កំពង់ត្របែក

បានអញ្ជើញជាអធិបតីក្នុង
ពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

លោក សន្តិបណ្ឌិត ខៀវ សុភ័គ
មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជាបានទទួលនូវមនុញ្ញផលដោយបន្តរក្សាបានសន្តិភាព ស្ថេរភាព ឯករាជភាព ពេញបរិបូរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយរក្សាកំណើនក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។

លោកបន្តថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានីខេត្ត សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋានទូទាំងប្រទេស ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

បន្ទាប់ពីបានប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រៃពោនរួចមក លោកសន្តិបណ្ឌិតក៏បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋបន្តទៀត ដោយបានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតវេទិកានេះឡើង ក្នុងគោលបំណងស្តាប់នូវមតិយោបល់ ការលំបាក និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ពិសេសការឆ្លុះបញ្ចាំងពីគោលនយោបាយនិងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

ឆ្លើយតបនឹងការលើកឡើង របស់ប្រជាពលរដ្ឋទាក់ទងនឹងជីវភាពរស់នៅ និង កត្តាប្រឈមមួយចំនួននោះ
។លោកសន្តិបណ្ឌិត ក៏បានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋដោយជួយជួសជុលផ្លូវចូលទៅកាន់វត្តបេងបុរីប្រវែង៥៥០ម៉ែត្រឡើងវិញ ឧបត្ថមវិទ្យុទាក់ទង៤៨គ្រឿង និងឯកសណ្ឋានម្នាក់១ឈុតដល់ប្រជាការពារ ឧបត្ថមឯកសណ្ឋានជូនប៉ុស្តិ៍នគរបាលម្នាក់២កំប្ល៉េ ជួយចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាបេងបុរី និងប្រគល់កូនឈើមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋផងដែរ ៕

IMG_20190818_135152_551

IMG_20190818_135159_612

IMG_20190818_135204_635

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com