ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សម័យប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ ២០១៩នេះ សម្រាប់ខេត្តស្វាយរៀងបេក្ខជនចូលរួមប្រឡងមានចំនួន ៤០០៦នាក់

​ស្វាយរៀង ៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨-២០១៩​នេះ​មាន​សិស្ស​នុ​សិស្ស​ដែលជា​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំ​នួ​ន​៤០០៦​នាក់​នេះ​បើតាម​របាយការណ៍​រប​ស​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តស្វាយរៀង​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​កាត់​វិញាសារ​ប្រឡង​និង​មានប្រសាសន៍​ជូនពរ​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​១៩​សីហា​២០១៩​សូម​ឲ្យ​ជាប់​ទាំងអស់គ្នា​។​

​បើតាម​របាយកាណ៍​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា បេក្ខជន​ដាក់ពាក្យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨_២០១៩​នេះ​សរុប​ចំនួន​៤,០០៦​នាក់​ស្រី​១,៩០៥​នាក់​ចែកចេញជា​០៧​មណ្ឌល់​មាន​១៦២​បន្ទប់​។​ប្រភព​ដ៏​ដៃ​ល​បន្តទៀតថា​មណ្ឌល់​ថ្នាក់​វិទ្យាសាស្ត្រ​មាន​០២​មណ្ឌល​ស្មើ​៤១​បន្ទប់​បេក្ខជន​សរុប​១,០០២​នាក់​ស្រី​៥៣៧​នាក់​។​១,​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​ស្វាយជ្រំ​ស្រុក​ស្វាយជ្រំ មាន​២៦​បន្ទប់​បេក្ខជន​សរុប​៦៥០​នាក់​។​២,​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​ចេក​មាន​១៥​បន្ទប់​បេក្ខជន​សរុប​៣៥២​នាក់​។​មណ្ឌល​វិទ្យាសាស្ត្រ​សង្គម មាន​០៥​មណ្ឌល​ស្មើ​១២១​បន្ទប់​

​បេក្ខជន​សរុប​៣,០០៤​នាក់​ស្រី​១,៣៦៨​នាក់​។​១,​មណ្ឌល់​បឋមសិក្សា​ព្រះសីហនុ​មាន​២៥​បន្ទប់​បេក្ខជន​សរុប​៦២៥​នាក់​។​២,​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​(​ត្បូង​)​មាន​២០​បន្ទប់​បេក្ខជន​៥០០​នាក់​។​៣,​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​(​ជើង​)៣៧​បន្ទប់​បេក្ខជន​សរុប​៩២៥​នាក់​។​៤,​មណ្ឌល​សាលា​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្ត​១៩​បន្ទប់​បេក្ខជន​សរុប​៤៧៥​នាក់​។​៥,​មណ្ឌល​បឋមសិក្សា​២​ធ្នូ​មាន​២០​បន្ទប់​បេក្ខជន​សរុប​៤៧៩​នាក់​។ នៅ​សម័យ​ប្រឡង​១៩​សីហា​២០១៩​នេះ​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប​៤,០០៦​នាក់​ស្រី​១,៩០៥​នាក់​ក្នុងនោះ​ដាក់ពាក្យ​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មានតែ​១,០០២​នាក់​ស្រី​៥៣៧​នាក់ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​រហូតដល់​៣,០០៤​នាក់​ស្រី​១,៣៦៨​នាក់​បើ​ប្រៀបធៀប​សម័យ​ប្រឡង​២០១៨​គឺថា ថ្នាក់​វិទ្យាសាស្ត្រ​

​មានការ​ថយចុះ​។​ចំណែក​កម្លាំង​ការពារ​មណ្ឌល​ប្រឡង​មាន​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ចំនួន​១៩៥​នាក់​រឹតបន្តឹង​យ៉ាង​តឹងរឹង​បំផុត​៕​ (សុខហ៊រ)

IMG_20190819_115412_680IMG_20190819_115402_574

IMG_20190819_115407_044

IMG_20190819_115409_834

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com