ខេត្តកណ្តាល ៖ កម្លាំងចម្រុះ រួមមាន÷ជលផលសង្កាត់លើកដែក សហគមន៍ ប៉ូលិសនិងប៉េអឹម សរុបចំនួន១៦នាក់ ប្រើប្រាស់មធ្យោបាយ ទូក៣គ្រឿង បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទនារដូវត្រីពងកូន កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩នៅចំណុច កដបនិងកោះឆ្លូញ តាមដងទន្លេមេគង្គក្រោម ស្ថិតក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
លោក មាស សាន់ នាយសង្កាត់រដ្ធបាលជលផលស្រុកលើកដែក បានលើកឡើងថា ដោយមានការណែនាំពីលោកនាយខណ្ឌនិងនាយផ្នែកជលផល ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាបអោយខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ជាពិសេសក្នុងរដូវបិទនេសាទត្រីពងកូននេះឯង ក្នុងគោលបំណងរក្សាការពារធនធានមច្ឆជាតិអោយបានគង់វង់។ហេតុដូច្នេះហើយ ទើបកម្លាំងគណៈបញ្ជាការឯកភាពស្រុកលើកដែកតែងតែចុះបង្ក្រាប់បទល្មើសនេសាទនៅតាមបឹង ព្រែក ទន្លេ ជាបន្តបន្ទាប់ ឡើងដូចភ្លៀងរលឹម។ជាក់ស្តែងជាលទ្ធផលថ្ងៃនេះកម្លាំងចម្រុះបានចុះកាប់បំផ្លាញនិងដុតកម្ទេចចោលនៅកន្លែងទីទួលក្នុងភូមិ ឃុំខាងលើរួមមាន÷
ណរ៉ាវ២៥គ្រ របាំងសាច់អួន៨០០ម បង្គោល៥០០ដ
លូស្បៃមុង៧លូ របាំងស្បៃមុង៦០ម *សរុប ៣២លូ
៩៦០ម៥០០ដើម។ ក្នុងនាមរដ្ធបាលជលផលស្រុកលើកដែកក៍សូមអំពាវនាវដល់បងប្អូនប្រជានេសាទដែលកំពុងប្រកបមុខរបរនេសាទខុសច្បាប់ទាំងអស់ត្រូវនាំគ្នា ងាកមករករបរនេសាទត្រីស្របច្បាប់វិញ ដើម្បីកុំអោយវាពាក់ព័ន្ធនិងផ្លូវច្បាប់ ដែលធ្វើអោយបងប្អូនមានទោសទាន់ ជាប់គុកបែកបាក់ចោលក្រុមគ្រួសារ ហើយជួនកាលអាចនិងមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារការប្រើឧបករណ៍ឆក់ទៀតផង៕