ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ព្រះចៅអធិការវត្តធម្មយុត្តរួមនិងអាចារ្យគណ:កម្មការវត្តថាក្រៅពីនិមន្តបិណ្ឌបាតលោកជិត៨០អង្គដាច់ចង្ហាន់ទើបមានការអំពាវនាវជាបន្តបន្ទាប់ក្រោយជំម្ងឺគ្រុនឈាមវាយលុកលើព្រះសង្ឃនេនៗជាកូនកំព្រា១៦អង្គនាពេលកន្លងមក

ខេត្តបាត់ដំបង÷វត្ត​មួយ​កន្លែងដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបងនិង​មាន​ព្រះសង្ឃ​ជិត​៨០​អង្គ​ដែលកំពង់គង់នៅ​រៀន​បាលី​យ៉ាងច្រើន​ផងកំពុង​ប្រឈម​នឹង​ការ​ដាច់​ចង្ហាន់ខណៈ​ដែល​គណៈកម្មការ​វត្ត​ធម្មយុត​​ទើប​ប្រឈម​ក្នុងការ​ចំណាយ​បច្ច័យ​រាប់​លាន​រៀល​ទៅ​លើ​ការ​ព្យាបាល​លោកនេន​ៗចំនួន១៦អង្គដែល​ទួលការវាយលុកពីជំងឺគ្រុនឈាមនាពេលកន្លងទៅ។ ការប្រឈមនឹងកំរឹតធ្ងន់ធ្ងរនេះហើយ​ទើបចៅអធិការអាចារ្យរួមនិងគណះកម្មការវត្តបាន​អំពាវនាវ​ជាបន្តបន្ទាប់និងតាមអ្នកសារពត៌មានផងដើម្បីអោយពុទ្ធបរិស័ទនិង​សប្បុរសជន​នានា​ឲ្យ​ជួយ​ផ្គត់​ផ្គង​អាហារ​ជាចង្ហាន់ឬជាម្ហូបអាហារនិងបច្ច័យក្តីទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួនផង។ព្រះចៅអធិការវត្តវត្តធម្មការាម(វត្តធម្មយុត)​ព្រះនាមកែម.សុថេនកាលពីរសៀលថ្ងៃ​ទី​២០សីហាម្សិលមិញនេះបានអោយអ្នកសារពត៌មានដឹងថាវត្ត​ធម្មកា​រាម(​វត្ត​ធម្មយុត​)នេះមា​នទី​តាំងឋិតក្នុងភូមិ​ដំណាក់​ហ្លូ​ងសង្កាត់​វត្ត​គរក្រុង​បាត់ដំបងហើយវត្តមួយ​នេះ​បាន​បង្កើត​ឡើង​ក្ន​ង​ឆ្នាំ​១៩៩៦ហើយពីមុនវត្តនេះពុំដែលប្រឈមនិងការដាច់ចង្ហាន់ដូចពេលនេះទេទើបតែបច្ចុប្បន្នដោយសាតែវត្តនេះបានទទួលបន្ទុកធ្ងន់លើការចំណាយព្យាបាលលោកនេនៗដែលភាគច្រើនកើតចេញពីក្មេងកំព្រា​ទើបវត្តត្រូវតែទទួលបន្ទុកម្យ៉ាងទៀតបច្ចុប្បន្ន​ក៏មាន​ព្រះសង្ឃ​ចំនួន​៧៧​អង្គផងដែរដែល​កំពុង​គង់​រៀន​បាលីនៅ​ក្នុង​វត្ត​ធម្មកា​រាម​នេះដែល​ភាគច្រើន​ជា​នេន​តូច​ៗនិង​សុទ្ធតែ​ជា​កូនកំព្រា​ទៀត​ផង។លោកអាចារ្យមាន.លាវបានអោយដឹងដែរថាវត្ត​ធម្មកា​រាមនា​ពេលបច្ចុប្បន្ន​នេះ​មាន​បើក​សាលា​បាលីដែល​មាន​ចំនួន​៤​ថ្នាក់មាន​ព្រះសង្ឃ​និមន្ត​មក​ពី​តាម​បណ្ដា​វត្ត​នានា​មក​គង់​រៀន​បាលី​នៅ​ក្នុង​វត្ត​នេះសរុប​ចំនួន​៧៧​អង្គហើយ​ព្រះសង្ឃដែលបានចូលបួសក្នុងវត្តនេះ​ភាគច្រើន​ក៏ជា​កូនកំព្រាផង​ដែរដែលតម្រូវអោយខាង​ចៅអធិការ​វត្តនិង​គណៈកម្មការ​វត្ត​ជា​អ្នក​ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​ស្ទើរ​ទាំងស្រុងទើបមានផលលំបាកក្នុងពេលបច្ចុប្បន្ននិងថ្ងៃខាងទៀតនេះ។

បើទោះបីមានបន្ទុកបែបនេះក្តីវត្តនៅតែខិតខំរ៉ាប់រងបានខ្លះៗចំណែកចង្ហាន់ក្រៅពីនិមន្តបឹណ្ឌបាតបានក៏សូមអោយពុទបរិស័ទ្ធជិតឆ្ងាយមេត្តាជួយតាមជ្រះថ្លាផងជាបច្ច័យក្តីជាម្ហូបអាហារក្តីដើម្បីសម្រាប់វត្តដោះបន្ទុកអោយបានធូស្រាលខ្លះក្នុងពេលបច្ចុប្បន្ននិងថ្ងៃខាងមុខបន្តទៀត៕សៅ​ សារិទ្ធ

IMG_20190821_164707_011

IMG_20190821_164711_959

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com