ខេត្តកណ្តាល៖ កម្លាំងចម្រុះមានមន្ត្រីគយ ប៉ូលីសសេដ្ឋកិច្ចនិងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តការណ៌ឆែកឆេរ ត្រួតពិនិត្យឃ្លាំងស្តុកទំនិញដ៌ធំនៅស្រុកកៀន ស្វាយ រកឃើញទំនិញជាច្រើនប្រភេទ។
ការចុះពិនិត្យនេះបានធ្វើឡើងចំនួនពីថ្ងៃ គឺនៅថ្ងៃទី២១ ទី២២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានថ្លែងប្រាប់ថា ការចុះឆែកឆេរ ត្រួតពិនិត្យឃ្លាំងស្តុកទំនិញពិតជាមានមែនដោយមានការសម្របសម្រួលនីតិវិធីពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និងសមត្ថកិច្ចចម្រុះ។ ទំនិញទាំងអស់នោះស្ថិតក្នុងការសើបសង្កេតរបស់សមត្ថកិច្ចនៅឡើយទេ មិនទាន់ដឹងថាទំនិញទាំងអស់នោះខុសច្បាប់ ឬស្របច្បាប់។បច្ចុប្បន្នកំពុងស្វែងរកម្ចាស់ទំនិញ និងម្ចាស់ទីតាំង ហើយម្ចាស់ទំនិញ និងម្ចាស់ទីតាំងមិនទាន់ចេញមុខមកទទួលខុសត្រូវនៅឡើងទេ។ ចំណែកទីតាំងសមត្ថកិច្ចកំពុងឡោមពទ្ធ័សិន។
សមត្ថកិច្ចបានពិនិត្យឃើញមានទំនិញដូចជា ឈ្នាន់កង់ ចំនួន ២៣៥០ គីឡូក្រាម លីបកង់ ចំនួន ៩៥៤៨៦ គីឡូក្រាម គំរបស្លាបកង្ហារ ចំនួន ៣៣៥០ គីឡូក្រាម ជើងកង្ហារជាប់ជញ្ជាំង ចំនួន ៥០០ គីឡូក្រាម ដងភ្ជាប់កង្ហារ ចំនួន ៨៦ គីឡូក្រាម ស្លាបកង្ហារ ចំនួន ១២១៦ គីឡូក្រាម ដុំក្បាលកង្ហារ ចំនួន ១១៦៤ គីឡូក្រាម គ្រាប់ប៉ាដាងម៉ូតូ ចំនួន ៣១២ គីឡូក្រាមជើងជ្រែងកង្ហារ ចំនួន ៣១៣ គីឡូក្រាម បន្ទាសរថយន្ត ចំនួន ១៥០០ គីឡូក្រាម កុងទ័រភ្លើង ៦ អំពែរ ចំនួន ៤៥០ គីឡូក្រាម កុងទ័រភ្លើង ៤០ អំពែរ ចំនួន ១៨៤១ គីឡូក្រាមដងកង្ហារ ចំនួន ១០៧៥ គីឡូក្រាម កូនជ្រូកអំពូលភ្លើង ចំនួន ៦៥០ គីឡូក្រាម ម្សៅបៀក TOCOMO putty power ចំនួន ២៤០០០ គីឡូក្រាម ភេសជ្ជៈកំប៉ុង ឆាំងគូល័ង ចំនួន ៤៤២៤ គីឡូក្រាមក្រដាសអនាម័យ Shuzhiwen ចំនួន ៨៤០ គីឡូក្រាម
អំពូល LED ចំនួន ១៦៩០០ គីឡូក្រាម ច្រវ៉ាក់កង់ ចំនួន ៨៥៧៩ គីឡូក្រាមកាំកង់ ចំនួន ២១៣៦ គីឡូក្រាមដុំកង់ ចំនួន ១៤៤០ គីឡូក្រាមម៉ូទ័រកង្ហារ ចំនួន ៤៣០០ គីឡូក្រាម បំពង់ទឹកក្តៅ ត្រជាក់ ចំនួន គីឡូក្រាម ខ្សែភ្លើង ចំនួន ៣៥២ គីឡូក្រាមចានបង្គន់ ចំនួន ១៧៦០ គីឡូក្រាម ចង្កឹះឬស្សី ចំនួន ១៣៤៤ គីឡូក្រាម ឧបករណ៍បំលែងអគ្គិសនី ចំនួន ៩៦ គីឡូក្រាម ម៉ាស៊ីនភ្លើងផលិតនៅចិន ចំនួន ០១ គ្រឿង សរុប សំបកបារី ៤៨០ កេះ និង ទំនិញ ៣០មុខ ចំនួន ២៣២៨៣៩ គីឡូក្រាម៕