ខេត្តកណ្តាល ៖ បន្ទាប់ផ្ទុះរឿងអាស្រូវ របស់ក្រុមហ៊ុន 7NG កាលពីថ្ងៃទី29 ខែមេសា ឆ្នាំ 2019 ដោយមានប្រជាជនជាច្រើនរយនាក់ ដែលហៅថាអតិថិជនសន្សំលុយ ទិញដីឡូពីក្រុមហ៊ុន បាននាំគ្នាកាន់ឯកសារ មកស្នាក់ការក្រុមហ៊ុន នៅវិហារសួរ ខេត្តកណ្តាល ដើម្បីសួរនាំ
តើមូលហេតុអីសន្សំលុយគ្រប់ខែ ឆ្នាំ រួមទាំងមានលិខិត ប្រគល់សិទ្ធ នៅតែមិនទាន់ទទួលបានដីទៀត ?។
ភាពវឹកវរ នេះបានធ្វើអោយ លោកឧកញ៉ា ស្រី សុធា ប្រធានក្រុមហ៊ុន ចេញមុខដោះស្រាយ ដោយមុខញញឹមស្រស់ហាក់មិនមានរឿងអី គួរអោយភ័យខ្លាចនោះទេ ។ភាពមិនភ័យព្រួយនេះ ក៏មាន អមដោយអង្គរក្ស ការពារយ៉ាងប្រយ័ត្នប្រយែងផងដែរ ។ក្រោយពីពន្លត់ភ្លើងកំហឹងអតិថិជន ដោយមានកិច្ចសន្យាច្បាស់លាស់មួយ ក្នុងការដោះស្រាយបញ្ហាចូលដីឡូ អោយចប់នៅដំណាច់ឆ្នាំ 2019នេះ ។
កិច្ចសន្យាបានដំណើរការ បានចំនួន៣ខែ មកហើយ តែហាក់មិនទាន់ទទួលផលវិជ្ជមាន រឺហៅថា ធ្វើអតិថិជនសប្បាយចិត្តនោះទេ ។ តែបើជាលេចលឺ ពាក្យមកថា លោកឧកញ៉ា ស្រី សុធា និងកូនឈ្មោះលោក ឧកញ៉ា ស្រី ចន្ធូ មិនមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះទេ ។
ទន្ទឹមនឹងនេះដែរ លោកឧកញ៉ា ទាំង២រូបនេះ ក៏ត្រូវតុលាការភ្នំពេញ កោះហៅ រឿងឆបោក ជាច្រើនករណីផងដែរ ។
រយៈពេល១ខែ ចុងក្រោយនេះ ទោះជាមាន ព័ត៌មានផ្សព្វផ្សាយ ចេញផ្សាយ ចង់កក្រើកទឹក កក្រើកដី យ៉ាងណាក្តី ក៏ពួកគេ ជាឳពុក និង កូន រូបនេះបានរក្សាភាពស្ងប់ស្ថាត់ ដោយមិនឆ្លើយតបអ្វីទាំងអស់ ។ តែអ្វីដែលឆ្លើយតប គឺជាបុគ្គលិក ក្រុមហ៊ុនទៅវិញ គឺបានសសេរក្នុងហ្វេសបុក
លើកតំកើន ពីកិច្ចអភិវឌ្ឍន៍មួយចំនួន ដែលមិនពាក់ព័ន្ធទៅនឹងករណីឆបោក រឿងសន្សំលុយ ចូលដីឡូ ទៅវិញ ៕