ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សកសិករ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ Page Facebook ឈ្មោះ សារព័ត៏មាន រួមកម្លាំង ដែលបានចុះផ្សាយជាសារធារណៈ ក្នុងបណ្តាញសង្គម Facebook នៅថ្ងៃទី ២៥/០៨/២០១៩ ដោយបានចុះផ្សាយនិងចោទប្រកាន់ថា អាវុធហត្ថខេត្តកំពត ចាប់មេបក្ស ជួញដូរថ្នាំញៀន និងបានបង្ហោះលិខិតសំគាល់ខ្លួនគណបក្សកសិករ និងលិខិតតែងតាំង លោក ឡាយ ថុល ជាប្រធានគណៈកម្មាធិការគណបក្សកសិករ ប្រចាំខេត្តក្រចេះ ជាព័ត៏មានមិនពិត ។
គណៈកម្មាធិការអចិន្ត្រៃយ៏គណបក្សកសិករ ស្នើសុំដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយវែកមុខ ដល់ជនខិលខូច ដែលបានវ៉ាយប្រហារមកធនធានមនុស្សរបស់គណបក្សកសិករ ដោយភាពអយុត្តិធម៌បំផុត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគណបក្សកសិករ យ៉ាងធ្ងន់ធ្ងរបំផុត ។
គណបក្សកសិករ ស្នើសុំដល់ម្ចាស់ផេក ដែលមានឈ្មោះ (សារព័ត៏មាន រួមកម្លាំង) ត្រូវតែកែតម្រូវនូវអត្តបទចេញផ្សាយរបស់ខ្លួនជាបន្ទាន់ និងត្រូវធ្វើសេចក្តីថ្លែងការមួយ សុំទោសនូវរាល់ព័ត៏មានក្លែងក្លាយរបស់ខ្លួន ប្រកាសជាសាធារណៈ និងចម្លងជូនមកគណបក្សកសិករ ដោយការប្រញ៉ាប់បំផុត ។