ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជនសង្ស័យ០៣នាក់ត្រូវបានឃាត់ខ្លួនក្នុងថ្ងៃតែ១លើគោលដៅពីរផ្សេងគ្នាពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តបាត់ដំបង:ជនសង្ស័យទាំងបីនាក់ដែលបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីគ្រឿងញៀនត្រូវបានប្រតិបត្តិការបង្ក្រាបដោយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនសហការណ៍ជាមួយកម្លាំងអន្តាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញនៃអធិការដ្ឋាននគរបាលស្រុកសំឡូតដោយជាប់សង្ស័យពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នាក្នុងថ្ងៃតែ១និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមនិងវត្ថុតាងជាច្រើនទៀត។

តាមរបាយការណ៍ពីសមត្ថកិច្ចបានប្រាប់អោយដឹងថានៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានអនុវត្តលើពីរដំណាក់កាលផ្សេងគ្នាដោយដំណាក់កាលទី១បានធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២៦ខែសីហាឆ្នាំ២០១៩នៅចំណុចក្រុមទី១៥ស្ថិតនៅភូមិអូទន្ទឹងឃុំតាសាញស្រុកសំឡូតបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់១/ឈ្មោះមឿន.រក្សាភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅភូមិស្រែជីពៅឃុំមានជ័យស្រុកសំឡូត២/ឈ្មោះភី.តុងតុងភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិអូរទន្ទឹងឃុំតាសាញស្រុកសំឡូតនិងបានដកហូតវត្ថុតាងដូចជាម្សៅក្រាមពណ៌សរថ្លាច្រកក្នងកូនថង់ប្លាស្ទិចពណ៌សរថ្លាចំនួន០៣កញ្ចប់និងទូរស័ព្ទដៃចំនួន០១គ្រឿង។របាយការណ៍ដដែលបន្តថានៅក្នុងដំកាលទី១ក្រោយពីធ្វើការឃាត់ខ្លួននិងសាកសួរទៅលើជនសង្ស័យទាំង២នាក់ទើបសមត្ថកិច្ចទទួលបាននូវចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះភី.តុងតុងដោយមានការអនុញ្ញាតពីលោកនួន.សានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងទើបនៅវេលាម៉ោង១៩:៥០នាទីថ្ងៃខែដដែលសមត្ថកិច្ចបានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចថ្មពើងស្ថិតក្នុងក្រុមទី០៧ភូមិអូរតាទៀកឃុំតាតោកស្រុកសំឡូតដែលមានឈ្មោះស៊ុយ.សុនហៅប៉ែលភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិអូរតាទៀកឃុំតាតោកស្រុកសំឡូត។ក្រោយការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតខាងលើនេះសមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជាម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន១៨កញ្ចប់,​ទូរស័ព្ទដៃចំនួន០១គ្រឿង,​ម៉ូតូចំនួន០១គ្រឿងនិងកូនថង់សម្រាប់វិចខ្ចប់ច្រកថ្នាំញៀនលក់បន្តមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់រួមជាមួយថ្នាំញៀនសរុបចំនួន២១កញ្ចប់និងវត្ថុតាងផ្សេងទៀតដែលត្រូវបានដកហូតខាងលើត្រូវបានសមត្ថកិច្ចដែនកំពុងក៏សាងសំណុំឯកសារដើម្បីបញ្ចូនបន្តទៅកាន់ការិយាល័យជំនាញនៃស្នងការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។ដោយ:សួន​ សុខហៃ

IMG_20190827_134534_418

IMG_20190827_134535_845

IMG_20190827_134531_749

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com