ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គណបក្សកសិករសំរេចប្តឹងសារព័ត៌មាន រួមកំលាំងទៅក្រសួងមហាផ្ទៃ ស្នើអោយផ្តន្ទាទោសតាមច្បាប់ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៧/០៨/២០១៩ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សកសិករ បានសំរចចិត្តដាក់លិខិតបណ្តឹងផ្លូវការទៅក្រសួងមហាផ្ទៃ និងជំរាបជូនដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បី សម្តេច បានជ្រាប និងមានវិធានការណ៌ និងចាត់ការស្របតាមនីតិវិធីច្បាប់ អំពីករណីផេកសារព័ត៏មានឈ្មោះ (សារព័ត៏មាន រួមកម្លាំង) ដែលចេញផ្សាយនូវព័ត៏មានក្លែងក្លាយមួយ ថា អាវុធហត្ថខេត្តកំពត ចាប់មេបក្សជួញដូរថ្នាំញៀន កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ គឺជាព័ត៏មានបំពុលដល់សង្គម ក្លែងក្លាយ លាបព័រណ៌ មានចេតនាទុច្ចរឹត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនៃបុគ្គលសារធារណៈ ដែលជាថ្នាក់ដឹកនាំគណបក្សប្រចាំខេត្តក្រចេះ និងប៉ះពាល់ដល់កិត្តិយសនៃគណបក្សកសិករ ទាំងមូល ។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សកសិករ និងសង្ឃឹមថា តាមរយៈបណ្តឹងផ្លូវការនេះ ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងក្រសួងព័ត៏មាន និងស្វែងរកជនដែលនៅពីក្រោយខ្នងនៃការផ្សព្វផ្សាយព័ត៏មានក្លែងក្លាយនេះ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន និងស្របតាមច្បាប់ស្តីពីរបបសារព័ត៏មាននៅកម្ពុជា ។

IMG_20190827_135444_027

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com