ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្កាត់ជលផលស្រុកលើកដែកចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវត្រីពងកូនរឹបអូសបានឧបករណ៍ខុសច្បាប់យកមកដុតកម្ទេចចោល

កណ្តាល៖ គេសង្កេតឃើញ នៅរដូវទឹកដំឡើងក៏ដូចជារដូវបិទនេសាទនេះ ជាហេតុធ្វើឱ្យត្រីគ្រប់ប្រភេទឡើងថ្លៃកប់ពពកនៅទូទាំប្រទេសហើយក៏ធ្វើឱ្យជនខិលខូចមួយចំនួនលួចលាក់នេសាទខុសច្បាប់ដោយប្រើគ្រប់ឧបករណ៍ខុសច្បាប់ គ្រប់រូបភាពបណ្តាលឱ្យបាត់បង់ពូជត្រីកម្រមួយចំនួនជាបន្តបន្ទាប់ បើទោះបីជំនាញជលផលរឹតបន្តឹងហាមឃាត់និងតែងតែបង្ក្រាបរាល់បទល្មើសយ៉ាងណាក៏ដោយ ក៏ជនខិលខូចទាំងនោះនៅតែលួចលាក់ប្រព្រឹត្តបទល្មើសដដែល ។

ជាក់ស្តែង កម្លាំងជលផលសង្កាត់លើកដែក និងសហគមន៍សរុបចំនួន១០នាក់ ប្រើប្រាស់មធ្យោបាយ ទូកបានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទនារដូវត្រីពងកូន នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩នៅចំណុច ហាលប្រា តំបន់អភិរក្ស័ត្រពាំងធំ ស្ថិតក្នុងឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ហើយចុះកាត់ឧបករណ៍នេសាទខុសច្បាប់មួយចំនួនយកមកដុតកម្ទេចចោល ។
លោក មាស សាន់ នាយសង្កាត់រដ្ធបាលជលផលស្រុកលើកដែក បានលើកឡើងថា ដោយមានការណែនាំពីលោកនាយខណ្ឌនិងនាយផ្នែកជលផល ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាបអោយខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ជាពិសេសក្នុងរដូវបិទនេសាទត្រីពងកូននេះឯង ក្នុងគោលបំណងរក្សាការពារធនធានមច្ឆជាតិអោយបានគង់វង់។ហេតុដូច្នេះហើយ ទើបកម្លាំងសង្កាត់ជលផលស្រុកលើកដែកតែងតែចុះបង្ក្រាប់បទល្មើសនេសាទនៅតាមបឹង ព្រែក ទន្លេ ជាបន្តបន្ទាប់ ធ្វើឡើងដូចភ្លៀងរលឹម។
ជាក់ស្តែងជាលទ្ធផលថ្ងៃ១៩សីហាកម្លាំងចម្រុះបានចុះកាប់បំផ្លាញនិងដុតកម្ទេចចោលនៅកន្លែងទីទួលក្នុងភូមិ ឃុំខាងលើរួមមាន លូស្បៃមុងរបាំងស្បៃមុងម៉ែត្របង្គោល៣០០ លែងកូនត្រី១០គីឡូក្រាម ។ ជាមួយគ្នានោះ ក្នុងនាមរដ្ធបាលជលផលស្រុកលើកដែកក៍សូមអំពាវនាវដល់បងប្អូនប្រជានេសាទដែលកំពុងប្រកបមុខរបរនេសាទខុសច្បាប់ទាំងអស់ត្រូវនាំគ្នា ងាកមករករបរនេសាទត្រីស្របច្បាប់វិញ ដើម្បីកុំអោយវាពាក់ព័ន្ធនិងផ្លូវច្បាប់ ដែលធ្វើអោយបងប្អូនមានទោសទន្ទជាប់គុកបែកបាក់ចោលក្រុមគ្រួសារ ហើយជួនកាលអាចនិងមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារការប្រើឧបករណ៍ឆក់ទៀតផង៕

IMG-20190827-WA0266

IMG-20190827-WA0253

IMG-20190827-WA0248

IMG-20190827-WA0238

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com