ភ្នំពេញ ៖ សម្លេងលើសគណៈកម្មការផង នៅតែមិនជាប់ទៀត សង្ស័យចុងក្រោយរើសបានសម្លេងដូច ពេជ្រ ថៃ ទេហាស់ ។
សំដីហាក់បង្កប់ទៅដោយភាព ឌឺដងនេះ គឺជាសំណេរខ្លី១ចំណុច ក្នុងសំណេរជាច្រើនទៀត ចេញពីទឹកចិត្តអ្នកតាមដាន ក្នុងកម្មវិធី x factor Cambodia របស់ទូរទស្សន៍ហង្សមាស ដែលបានចូលខំមិន រឺបញ្ចេញយោបល់ ក្នុងភេកហ្វេសបុកឈ្មោះថា x factor Cambodia ។
ការខំមិន ហាក់មិនសប្បាយចិត្ត ទាំងនេះ បានកើតឡើង នៅក្រោយពេលគណៈកម្មការ កាលពីថ្ងៃទី26 ខែសីហា បានទាញទំលាក់ បេក្ខជន ១រូប ឈ្មោះ នួន រចនា ចេញពីកម្មវិធី x factor Cambodia ។
សឹងថាមិនជឿ អ្នកតាមដាន កម្មវិធីនេះចូលសសេរ សឹងទាំងអស់ បានពេបជ្រាយ ដោយបញ្ជេញមតិយោបល់សរុបរួមថា អយុត្តិធម៌ម្លេះ និង សូមរកភាពត្រឹមវិញផង។
ដូច្នេះសូមស្តាប់ និង អាន ខំមិន របស់ពួកគាត់ថា ៖ សុខ សេងឡាលីន និង ឌួងវិរសិដ្ឋ សម្រេចយក បេក្ខជនម្នាក់នេះអោយបន្តទៅវគ្គ Live Show គឺដើម្បីជំនួសកន្លែង នួន រចនា ដែលជាបេក្ខជនអាចច្រៀងបានសម្លេងខ្ពស់ផុតលេខនៅក្នុងស្រុកខ្មែរយើងនាពេលបច្ចុប្បន្ននេះ។ បើទុកឳកាសអោយនួន រចនាទៅវគ្គក្រោយ គឺស្មើនឹងលេងខ្លាអោយចូលមកខាំពួកគេ។ ឌួង វីរសិដ្ឋ ធ្លាប់យក បទ She’s Gone មកច្រៀងនៅលើឆាក តែច្រៀង ស្រែក មិនរួច ចេញសម្លេងដែលផ្លៀវភ្លាត់ យ៉ាងខ្លាំងនៅលើឆាក ដោយ មើលឃើញ នួន រចនា ច្រៀងបានយ៉ាងល្អជាងខ្លួនពេក ចេះតែឈ្លៀតរកតែគន្លិះតូចតាច មកធ្វើជាបញ្ហាធំដើម្បីទំលាក់ នួន រចនា។ រីឯ សុខសេង ឡាលីនវិញ មិនមានសមត្ថភាពច្រៀងបទខ្ពស់បាន អោយតម្លៃតែសមត្ថភាពមនុស្សដែលមានកម្រិតសម្លេង ទាបៗដូចជារូបខ្លួនឯង។ ដូច្នេះ រកតែកន្លែងណា ដែលអាចឆ្នៃ ផ្ចាញ់អ្នកដែលមានសមត្ថភាពច្រៀងសម្លេងខ្ពស់ដែលនឹងលេចធ្លោ។ ក្នុង ចំនោម ក្រុមបេក្ខជនទាំងនេះ គឺ នួន រចនា ចេះរើសយកបទមកច្រៀងសម នឹង ប្រភេទ Acoustic ហើយច្រៀងបានល្អជាង បេក្ខជនដ៏ទៃទៅទៀត។ តែអកុសល ត្រូវគណកម្មកា អារម្មណ៍ច្រណែន ទាំងពីរនេះ រកលេសទម្លាក់ ដោយអយុត្តិធម៌បំផុត។
ការខំ មិន មួយទៀតបានសសេរថា ហឹម~សុំទោស សុំនិយាយបន្តិច។ក្នុងនាមខ្ញុំជាអ្នករៀនចប់vocal មកពីបរទេស ខ្ញុំសុំបញ្ចេញយោបល់បន្តិច។
ទីមួយ ខ្ញុំចង់និយាយពីសម្ថភាពដ៏កំររបស់បងប្រុស រចនា។
១.បងប្រុសអាចប្រើសំឡេងនៅ hight note ដោយប្រើការបញ្ចេញសំលេងក្បាលពោះសំលេង ដើមទ្រូងនិងឆ្ពោះទៅសំលេងក្បាលឡើងលើខ្ពស់ស្រឡះល្អបំផុតដោយគ្មានការទាក់ទើរ។
(ការនិយាយរបស់ខ្ញុំតាមបច្ចេកទេសអ្នកធ្លាប់រៀនvocal បានស្តាប់យល់) សំលេងបងស្រែកនោះគឺជាសំលេងដែលអ្នកចំរៀងប្រុសស្រុកខ្មែរមិនអាចធ្វើបានតែបងធ្វើបាន។(បើនៅកូរ៉េមានអ្នកចំរៀងប្រភេទសំលេងបងគឺមានច្រើនគួរសមតែនៅខ្មែរមិនធ្លាប់ឃើញមានទេអ្នកដែលស្រែកបានខ្ពស់កប់ហើយស្រលះបែបនេះទើបតែឃើញបងដំបូងគេហើយដែលធ្វើបានយ៉ាងល្អខ្លាំងបែបនេះសំរាប់បទតុងខ្ពស់។) ។
ដោយឡែកការបញ្ចេញ យោបល់ មួយទៀតបានលើកឡើងថា ៖មិនគួរធ្លាក់ទេ គណៈកម្មការ ឡាលីនអើយ បើប្រៀបធៀបទៅនឹងអ្នកដ៏ទៃមិនអាចទេ !
សម្លេងរបស់រចនា ជាសម្លេងដែលពិបាករកណាស់ ។
ការលើកយកខំមិន ២-៣ នាក់ ដោយអារម្មណ៏មិនសប្បាយចិត្ត ចំពោះគណៈកម្មការ គឺជាផ្នែកមួយ នៃការ ខំមិន មានរហូតដល់ ជាង 90 អាខោនហ្វេសបុក ។ប្រសិនបើ ម្ចាស់កម្មវិធី រឺអគ្គនាយកទូរទស្សន៍ បានដឹង និង បានទាញយកខំមិន ទាំងអស់ មកអាន ប្រាកដ ជា ដកដង្ហើមធំ ជាក់ជាមិនខាន ។ ដើម្បីដាក់ពិន្ទុជាថ្មី សូមស្តាប់ ការបង្ហើរចំនៀងម្តងទៀត របស់ បេក្ខជន នួន រចនា ដូចតទៅ ៖https://www.facebook.com/1576858585869596/posts/2446420568913389?sfns=mo
https://www.facebook.com/1576858585869596/posts/2446420568913389?sfns=mo
https://www.facebook.com/1576858585869596/posts/2446420568913389?sfns=mo