ខេត្តកណ្តល រថយន្តដិកទំនិញគ្រឿងសំណង់របស់ក្រុមហ៊ុននាគខៀវបានបើកបុកម៉ូតូ1គ្រឿងពីក្រោយយ៉ាងពេញទំហឹងក្នុងទិសដៅស្របគ្នាបណ្តាលអោយយុវជនម្នាក់ស្លាប់នៅកន្លែងកើតហេតុ។
ហេតុការគ្រោះចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង16និង05នាទីថ្ងៃទី28ខែសីហាឆ្នាំ2019ស្ថិតនៅលើកំណាត់ផ្លូលេខ115ចំណុចភូមិ ខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្រ្តីនគបាលក្រុងតាខ្មៅបានប្រប់អោយដឹងថា រថយន្តបង្ករម៉ាកGRANToពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B3634 ។
អ្នកបើកបរត្រូវបានសម្ថកិច្ចឃាត់ខ្លួនមានឈ្មោះនួន វ៉នភេទប្រុសអាយុ36ឆ្នាំមានទីលំនៅភូមិត្រពាំងអំពាក់ ឃំុត្រពាំងធំ ស្រុកត្រាំងខេត្តតាកែវ។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ យ៉ង់ សុដារ៉ា ភេទប្រុស អាយុ22ឆ្នាំមានទីលំនៅភូមិព្រែកសំរោង3សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHON DA PCXពណ៏សរពាក់ស្លាកលេខភ្នំពេញ1HE1541។
បើតាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុឃើញម៉ូតូនិងរថយន្តបង្ករបើកស្របទិសគ្នាពីកើតទៅលិចដល់ចំណុចកើតហេតុរថយន្តក៏បានជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់តែម្តង។
ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនតៃកុងរថយន្តនិងអូសយកវត្ថុតាងទាំពីគ្រឿងយកមករក្សាទុទុកនៅអធិការនគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តរទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរ តាមប្រភពសូមមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា រថយន្តបង្កនេះជារបស់ក្រុមហ៊ុននាគខៀវលោកផ្កាយបីយោធា ឈ្មោះ ស៊ីហ័រហ៊ុយទទួលផ្តាច់មុខដិកជញ្ជូនទំនិញគ្រឿងសំណង់ពីប្រទេស វៀតណាមមកចែកចាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗ ហើយតែងតែបង្ករការគ្រោះថ្នាក់ចរាចរណ៏បុកមនុស្សស្លាប់និងរបួសជាញិកញាប់និងដឹកលើសទម្ងន់កំទេចស្ពានថ្នល់ជាតិលេខ២១ Bដែលរដ្ឌាភិបាលកំពង់ស្ថាបនាមិនទាន់ហើយផងនោះរីឯការកិនមនុស្សស្លាប់វិញដោយគ្រាន់តែសងសំណងបន្តិចបន្តួចប៉ុណ្ណោះពីព្រោះថៅកែក្រុមហ៊ុនជាមនុស្សមានឥទ្ធិពលបុណ្យសក្កិធំរង់ចាំអន្តរាគមន៍ធ្វើអោយមហាជនរិះគន់គ្រប់ៗគ្នា។
ពួកាគាត់សំុណូមពរទៅអាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើមេត្តាចុះធ្វើការត្រួតពិនិត្យនិងដុះក្អែលទៅលើក្រុមហ៊ុនខាងលើនេះផង៕