ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សឹងថាមិនចង់ជឿ គូរស្នហ៍មានប្តី ប្រពន្ធ ទៅហើយ បាន នាំគ្នាលេបថ្នាំសំលាប់ខ្លួននៅផ្ទះសំណាក់ សុខា សម្បត្តិ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្លាប់ខាងស្រី ខាងប្រុស កំពុងសង្គ្រោះ ។

ខេត្តកណ្តាល ៖ ហាក់មិនគួរអោយជឿ ខណៈ គូរស្នេហ៍១គូរ ដោយខាងប្រុសមានប្រពន្ធនិង ខាងស្រីមានប្តី រួចទៅហើយ បាននាំលេបថ្នាំ ផ្តាសសាយ រហូតហួសកំរិតធ្វើអោយខាងស្រីស្លាប់នៅក្នុងផ្ទះសំណាក់ ចំណែកខាងប្រុសកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣១ ខែសីហាម្សិលមិញ វេលាម៉ោង១៥៖១០នាទី នៅចំណុចកើតហេតុផ្ទះសំណាក់ សុខា សម្បត្តិ បន្ទប់លេខA១០១ ផ្លូវ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ខាងស្រីដែលបានស្លាប់ដូចបំណងនោះមានឈ្មោះ មួន ចាន់នឿន អាយុ២៩ឆ្នាំ មុខរបររោងចក្រកាត់ដេរ ជនជាតិខ្មែរ ទីលំនៅស្នាក់​នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ខាងប្រុសដែលកំពុងសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ នោះមានឈ្មោះ យ៉ែម នៅ ភេទប្រុស អាយុ៣២ឆ្នាំ ។
រឿងរ៉ាវដ៏កំរ នេះ សឹងថា ពិបាកជឿ ដោយថា ខាងស្រីក៏មានប្តី ឯខាងប្រុសក៏មាន ប្រពន្ធ ហើយបាននាំគ្នាលួចសាហាយស្មន់ នឹងគ្នា រហូតនាំគ្នា សំលាប់ខ្លួនទៅទៀត ។ តើមានអ្វីកើតឡើងចំពោះអ្នកទាំង២ ហើយរឿងនេះ តើវាជះឥទ្ធិពលអ្វីខ្លះដល់សង្គមគ្រួសារ និង សង្គមជាតិ ? ៕

IMG_20190901_150620_237-768x576

IMG_20190901_151012-768x576

IMG_20190901_150627_215-768x1024

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com