ចេញផ្សាយថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៩
ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36
ខេត្តកណ្តាល ៖ ក្រោយពេលដែល រឿងរ៉ាវរបស់ប្រជាជនភូមិស្វាយជួរ ដែលបានមូលមតិគ្នាផ្តិតមេដៃ ស្នើដកលោកស្រី មេភូមិ ស្វាយជួរ ស្រុកស្អាង ខេត្តកណ្តាល ទៅថ្នាក់លើ មានឃុំ ស្រុក ខេត្ត និងគណៈពង្រឹង ហាក់ត្រូវបានបរាជ័យនោះ ។ ប្រជាជនក៏បានទំលាយឯកសារមួយ ទៀតដែលទាក់ទងនឹងលោកស្រីមេភូមិ ឈ្មោះ ឃុំ ស្រីណេត ដែលបានឃុបឃិត ជាប្អូនបង្កើត និង កូនបង្កើត
លួចធ្វើលិខិតស្នើសុំកាន់កាប់ជាន់លើដីស្របច្បាប់របស់អ្នកដ៏ទៃ ។
ពាក្យបណ្តឹង ជាផ្លូវការ បានសសេរឡើង ដាក់ជូនទៅលោកមេឃុំ កោះខែល ។ចុះថ្ងៃ ១៩ ខែមករា ឆ្នាំ ២០១៨ ។ដោយលោក ហម សៀកហាក់ ជាប្រជាជន រស់នៅ រាជធានីភ្នំពេញ ។
នៅក្នុងលិខិតនោះ លោក ហម សៀកហាក់ បានរៀបរាប់ក្នុងកម្មវត្ថុ សុំប្តឹងឈ្មោះ ឃុំ ស្រីណេត ភេទស្រី មានតួនាទី មេភូមិស្វាយជួរ ពីបទឃុបឃិតជាមួយឈ្មោះ ឃុំ ស្រីលីន (ត្រូវជាកូនបង្កើត ) និង ឈ្មោះ ដារ៉ា សុធា (ត្រូវជាកូនបង្កើត )លួចធ្វើលិខិតស្នើសុំកាន់កាប់ដីដែលជាកម្មសិទ្ធិ ស្របច្បាប់របស់គាត់ ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
លោកបានជំរាបទៅលោកប្រធានក្រុមប្រឹក្សាឃុំកោះខែល ថា ដីរបស់លោក មានទំហំ ៥១០០ម៉ែត្រការ៉េ ។ ដោយខាងជើងទល់នឹងនឹងក្បាលព្រែក ។ខាងកើតទល់នឹង ម៉េង លី ។លោកថាដីទាំងនេះបានទិញចំនួន៣ម្ចាស់ ។ ។ម្ចាស់ទី១៖ឈ្មោះ ឈូក ទុយ និង ប្រពន្ធ ង៉ែត ផល គឺទិញនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ១៩៩៧ ។ក្នុងតំលៃ ៦៧ម៉ឺនរៀល ។ ដោយមានទទឹង ៨ម៉ែត្រកន្លះ បណ្តោយ១០០ម៉ែត្រ ។ ម្ចាស់ទី២ ៖ ឈ្មោះ ង៉ែត ស និង ប្រពន្ធឈ្មោះ ឡេង សោភា ទិញនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០០៣ ក្នុងតំលៃ ៦៣ម៉ឺនរៀល ។ដោយមានទទឹង ៨ម៉ែត្រកន្លះ និង បណ្តោយ ១០០ម៉ែត្រ ។ ម្ចាស់ទី៣ ៖ ឈ្មោះ ប៊ុន ង៉ែត និង ប្រពន្ធឈ្មោះ អ៊ុត ទូច ទិញនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៣ ក្នុងតំលៃ ៤ពាន់ដុល្លា ។ ដោយមានទទឹង ១៧ម៉ែត្រ និង បណ្តោយ ២០០ម៉ែត្រ ។
អាស្រ័យដូចនេះ សូមលោកមេឃុំមេត្តាទទួលដឹងលឺ និង ជួយសំរបសំរួលរកយុត្តិធម៌ អោយខ្ញុំបាទ ដោយក្តីអនុគ្រោះ ។
ទាក់ទងបញ្ហា នេះក្រុមការងារយើងនៅមិនទាន់អាចរកការបំភ្លឺ ណាមួយចេញ ពីលោកស្រីមេភូមិ ស្វាយជួរបានទេ រហូតដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ។
ការបង្ហាញឯកសារដ៏សំខាន់មួយនេះ គឺនៅមិនទាន់អស់នោះទេ ។ដែលប្រជាជន នឹងត្រៀមបង្ហាញបន្តទៀត ប្រសិនបើសាម៉ីខ្លួន នៅតែមិនព្រមទទួលកំហុស ។
សូមបញ្ជាក់ថា ការបង្ហាញឯកសារជាបន្តបន្ទាប់នេះ គឺមកពីថ្នាក់លើៗ មិនព្រមដកុំមេភូមិរូបនេះ ទៅតាមសំណើររបស់ពួកគាត់ ។ សូម្បីលោក ឃឹម រុស្សីដាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយ ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល បានសសេរផ្ញើសារមកការិយាល័យនិពន្ធរបស់អង្គភាពគេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ កាលពីថ្ងៃទី 19 ខែសីហា ឆ្នាំ 2019 យ៉ាងម៉ឺងម៉ាត់ថា រឿងដកមេភូមិនេះខ្លាចអីទៀតបើប្រជាពលរដ្ឋក្នុងភូមិមិនគាំទ្រផងហើយខ្ញុំក៏មិនអាចរកសំលេងឆ្នោតពីពលរដ្ឋនៅកន្លែងហ្នឹងទៀតដែរបើរក្សាទុកមេភូមិស្រីនេះ។ក្រុមការងារខ្ញុំក៏លេងគាំទ្រគាត់ដែរចាប់ពីបានធ្វើវេទិការសាធារណៈមក។
លោកបន្តថាក្រុមការងារគណៈពង្រឹងមិនដែលមានចិត្តប្រឆាំងគោលបំណងប្រជាពលរដ្ឋឡើយ។ សំដីទាំងនេះហាក់ដើរបញ្ច្រាស់ និង មិនអាចធ្វើបាន ដែលនាំដល់ប្រជាជនគិតដល់ ពាក្យស្លោកបានពោលថា មនុស្សគេយកសំដី ដំរីគេយកភ្លុក តែពេលនេះមិនមែនទេ គឺប្រហែលត្រូវបន្ថែមពាក្យ រឺ កែពាក្យខ្លះហើយ មើលទៅ ។សូមស្តាប់សំដីប្រជាជន ឡើងវិញ ។
ពាក់ព័ន្ធនឹងការដកមេភូមិស្រី នេះ លោកអភិបាលស្រុកស្អាង បានប្រាប់តាមទូរសព្ទមកក្រុមការងារយើងថា មុននឹងសំរេចដកមេភូមិ លោកឯងត្រូវបើកមើល សេចក្តីណែនាំលេខ សូន្យ៤ របស់ក្រសួងមហាផ្ទៃ ជាមុនសិនទៅ ។
មហាជន ដែលបានតាមដានរឿងនេះ បានលើកជាចំងល់ថា បើធ្វើមេភូមិ ហើយប្រជាជនមិនពេញចិត្តតើខំទុក រកខ្មោចកាច់អីទៀត រឺមួយ ខំទុក ដើម្បីបំផ្លាញសេចក្តីសុខប្រជាជន ក៏ដូចបំផ្លាញសន្លឹកឆ្នោត ហើយចោទថា ប្រជាជនភូមិនេះភាគច្រើន ជាសមាជិកគណៈបក្សប្រឆាំង ? ៕