ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើលោកអភិបាល ​ខណ្ឌសែនសុខ​លោក​ ម៉ូវ​ ម៉ានិត​ មានបានដឹង​ ​ហ្គេម​បាញ់​ត្រី​នៅ​ក្នុង​ផ្សារ​ទំនើប​អ៉ី​អន​២ កំពុងបើកលេងយ៉ាងសប្បាយ ទេ ?

ភ្នំពេញ ៖ ទីតាំងល្បែងសុីសង ហ្គេម​បាញ់​ត្រី​រាប់​សិប​ទូ​កំពុង​បេីក​លេងជ្រក​ ក្រោម​ស្លាក​ផ្សារ​ទំនើប​អ៉ី​អន​២​ ស្ថិតនៅ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ប្រជាពលរដ្ឋ​បានលើក​ឡើង​ថា​ តេី​ល្បែង​ហ្គេម​បាញ់​ត្រី​ដែល​លួច​ដាក់​លេង​នៅ​តាម​ផ្ទះ​សម្ថកិច្ច​ បានបង្ក្រាប​ ស្ទេីរគ្រប់​កន្លែង​តែ​ផ្ទុយ​ទៅ​វិញ​ ទីតាំង​ហ្គេម​បាញ់​ត្រី​រាប់​សិប​ទូ​នៅ​លេីផ្សារ​ទំនើប​អ៉ី​អន​២​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ​ មិន​ឃេីញ​មាន​ សមត្ថកិច្ច​ណាទៅក្បែរឡេីយ​។

ប្រភព​បាន​បន្ថែមថា​ហេតអ្វី​បាន​ជា​ ការ​បង្ក្រាប​ មិន​ដូច​គ្នា​ចឹង​ មិចក៏មិនបង្ក្រាបទាំងអស់ទៅ? ព្រោះ​ថា​ល្បែង​ស៊ីសង​នេះ​ហេីយដែល​ជា​ដេីមចម​នៃ​ ការ​កេីត​​មាន​អំពើ​ លួច​ ឆក់​ ប្លន់​នេះឯង។ ប្រភពដដែល​បានអោយដឹង​ទៀត​ថា​ ឯណាទៅ​គោល​នយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩ចំណុច​ដែល​រដ្ឋាភិបាល​ដាក់​អោយ​អនុវត្តន៍​នោះ​ឬ​មួយ​ក៏​មាន​តែ​នៅ​លេីស្លាក​ទេ​?

គួរបញ្ជាក់ផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាប ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងស៊ីសងហ្គេម​ បាញ់​ត្រី​ ល្បែង​ភ្នាល់តាមអនឡាញ ក្នុងមូលដ្ឋានក្នុងខណ្ឌសែនសុខនៅមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអ៊ិនធើណេតជាច្រើន ទៀតនៅបន្តបើក ផ្តល់ឱកាសឲ្យអ្នកញៀនល្បែងចូលលេងដដែលមិនឃើញ ចុះទៅសាកសួរ ឬពិនិត្យបង្ក្រាបឡើយ ៕

IMG_20190904_104354_854

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com