ខេត្តបាត់ដំបង៖អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធាននៃអនុគណៈកម្មការគ្លីនិកប្រយុទ្ធជំងឺគ្រុនឈាមលោកវេជ្ជបណ្ឌឹតយីត.ស៊ុនណារ៉ាបានជំរុញដល់មន្ត្រីបម្រើសេវាសុខាភិបាលទាំងសេវារដ្ឋទាំងសេវាឯកជនត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតចំពោះការព្យាបាលជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋឱ្យល្អប្រសើរកុំយកតួនាទីរបស់ខ្លួនទៅអនុវត្តប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈហើយការព្យាបាលត្រូវមានបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈប្រកាន់ភ្ជាប់នូវក្រមសីលធម៌ឲ្យសក្តិសមជាគ្រូពេទ្យបម្រើសេវាជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់មិនរើសអើងវណ្ណះ។
ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិតយីត.ស៊ុនណារ៉ាបានធ្វើឡើងកាលពីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៩នៅក្នុងពិធីបើកសិក្ខាសាលស្តីពីការគ្រប់គ្រងនិងថែទាំជំងឺគ្រុនឈាមនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបាត់ដំបងដែលមានការចូលរួមពីសំណាក់លោកឱសថបណ្ឌិតវឿង.ប៊ុនរ៉េតនាយកមន្ទីរសុខាភិបាលខេត្តបាត់ដំបង,លោកវេជ្ជបណ្ឌិតសុខ.ស្រ៊ុនប្រធាននាយកដ្ឋានមន្ទីរពេទ្យ,លោកសាស្រ្តាចារ្យលន.ទ្រីយ៍ប៉ាទ្រិចនាយករងមន្ទីរពេទ្យខេត្តកំពង់ចាម,លោកសាស្រ្តាចារ្យយ៉ៃ.ចន្ទនានាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧និងលោកប្រធានមន្ទីរពេទ្យខេត្តគោលដៅនិងមន្រ្តីបុគ្គលិកសុខាភិបាលប្រមាណ២០០នាក់ផងដែរ។
លោកយីត.ស៊ុនណារ៉ាបានបញ្ជាក់ថាការបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នេះមានការចូលរួមពីក្រុមគ្រូពេទ្យផ្នែកជំងឺគ្រុនឈាមដែលមកពីបណ្តាខេត្តដូចជាខេត្តបាត់ដំបង,បន្ទាយមានជ័យ,ពោធិ៍សាត់និងប៉ៃលិនក្នុងគោលបំណងដើម្បីស្វែងយល់អោយកាន់តែច្បាស់នូវប្រភេទជំងឺគ្រុនឈាមដែលជានិច្ចកាលជំងឺនេះបានរីករាលដាលមកលើកុមារនិងមនុស្សចាស់ស្ទើរទូទាំងប្រទេស។លោកវេជ្ជបណ្ឌឹតរូបនេះបន្តថាបន្ទាប់ពីមានផ្ទុះករណីជំងឺគ្រុមឈាមក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់ផងដែរដោយក្រសួងបានជំរុញដល់មន្ទីរសុខាភិបាលទូទាំងប្រទេសឲ្យយកចិត្តទុកដាក់ខ្ពស់ដើម្បីរកវិធានការទប់ស្កាត់បង្ការនិងព្យាបាលដោយគ្រូពេទ្យជំនាញៗជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានហើយការផ្តល់សេវាក៏ត្រូវការចាំបាច់នូវជំនាញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យផងដែរ។លោកបានបន្តថាក្រោយពីផ្ទុះករណីជំងឺគ្រុនឈាមខ្លាំងកន្លងទៅដោយមានការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាលផងនោះបច្ចុប្បន្នជំងឺគ្រុនឈាមនេះមានការថយចុះនៅសល់ត្រឹម១%និងអាត្រាស្លាប់ដោយជំងឺគ្រុនឈាមក៏បានថយចុះនៅសល់០.២%ផងដែរបើគិតតាមតួលេខទូទាំងប្រទេស។លោកថាក្រៅពីនេះបើសិនក្នុងករណីមានអ្នកជំងឺនៅតាមគ្លីនិកឬមណ្ឌលសុខភាពរដ្ឋនិងឯកជននៅមូលដ្ឋានត្រូវបញ្ជូនមកសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្តឲ្យបានទាន់ពេលវេលាជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតចំពោះអ្នកជំងឺគ្រុនឈាមខណះការបញ្ជូនអ្នកជម្ងឺមានការយឺតយ៉ាវ។
លោកឱសថបណ្ឌិតវឿង.ប៊ុនរ៉េតបានបញ្ជាក់ផងដែរថាបន្ទាប់ពីផ្ទុះឡើងនូវជំងឺគ្រុនឈាមកន្លងមកសម្រាប់ខេត្តបាត់ដំបងមាន១,៨៦៨ករណីក្នុងនោះរងគ្រោះដោយបាត់បង់ជីវិតចំនួន១០នាក់ក្រោយពីជំងឺគ្រុនឈាមមានការថយចុះមកវិញនាពេលបច្ចុប្បន្ន៕សៅ សារិទ្ធ