ខេត្តបាត់ដំបង:នៅតាមបណ្តោយផ្លូវជាតិលេខ៥ឋិតក្នុងភូមិស្វាយកង់ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងបើអ្នកធ្វើដំណើរក្រឡេកមើលសងខាងផ្លូវគេសង្កេតឃើញមានតូបលក់សត្វស្លាបគ្រប់ប្រភេទជាច្រើនកន្លែងអមតាមដងផ្លូវសម្រាប់តម្រូវការតាមអ្នកទិញដែលនិងអាចកំម៉ង់បានតាមចិត្តចង់ឆីសត្វប្រភេទណាមួយដោយគ្មានការទប់ស្កាត់ពីមន្ត្រីជំនាញណាមួយដែលជាការរំខានដល់អ្នកលក់ឡើយ។ការដាក់លក់សត្វស្លាបគ្រប់ប្រភេទយ៉ាងសន្ធឹកសន្ធាប់នេះស្របពេលកន្លងទៅមន្ត្រីជំនាញបានធ្លាប់ប្រាប់អ្នកសារពត៌មានថាឆ្នាំនេះសត្វស្លាប់នៅបឹងទន្លេសាបគ្រប់ប្រភេទបានកើនឡើងជាងឆ្នាំកន្លងទៅហើយបានទាក់ទាញកំណើនភ្ញៀវទេសចរណ៍ផងដែរតែផ្ទុយពីមតិមហាជននិងប្រជាពលរដ្ឋមួយចំនួនដែលពួកគាត់បានវាយតម្លៃនៃកំណើនសត្វស្លាបនាពេលនេះថានិងមានការថយចុះដោយសាតែកំណើនសត្វស្លាបដែលដាក់តាំងលក់លើទីផ្សារមានចំនួនច្រើនក្នុងមួយថ្ងៃៗដោយគ្មានការទប់ស្កាត។
ប្រភពពីប្រជាពលរដ្ឋជាច្រើនដែលស្រឡាញ់សត្វស្លាបបានខ្សឹបប្រាប់ទូរទស្សន៍ព្រះនរាយហ៍នៅថ្ងៃទី០៤ខែកញ្ញានេះថាក្នុងមួយថ្ងៃៗពួកគាត់តែងឃើញមានអ្នកយកសត្វមកលើកអោយម៉ូយលក់បន្តជាប្រចាំគឺមេឃភ្លឺស្រាងៗប្រហែលជាម៉ោង៤ព្រឹកដឹងតែយកមកដល់ហើយមិនដឹងថាពួកគេធ្វើមធ្យោបាយយ៉ាងណាទើបបានសត្វទាំងនោះទេហើយក៏គ្មានការទប់ស្កាត់ពីមន្ត្រីជំនាញដែរធ្វើអោយកំណើនសត្វស្លាប់ធ្លាក់ចុះយ៉ាងឆាប់រហ័ស។ពួកគាត់សុំអំពាវនាវអោយមានការទប់ស្កាត់ជាបន្ទាន់ពីសំណាក់អាជ្ញាធរខេត្តក៏ដូចជាន្ត្រីពាក់ព័ន្ធចំពោះការបំផ្លាញសត្វស្លាបគ្រប់ប្រភេទនេះបើមិនដូច្នោះពួកគាត់ថាសត្វស្លាបដែលជាសត្វកម្រខ្លះនិងត្រូវបាត់បង់ពីជម្រកសត្វនៃបឹងទន្លេសាបក្នុងអាណាចក្រខេត្តបាត់ដំបងមិនខានកុំបណ្តែតបណ្តោយទុកថាជារឿងធម្មតា។
ពាក់ព័ន្ធនិងសត្វស្លាបគ្រប់ប្រភេទជាច្រើនដែលកំពង់ចរចរលើទីផ្សារនេះដែរលោកពិត.ភារះនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងបានអោយទូរទស្សន៍ព្រះនរាយហ៍ដឹងនៅថ្ងៃទី០៤ខែកញ្ញានេះថាកន្លងទៅខាងមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ជាបន្តបន្ទាប់ដែរហើយពេលនេះលោកថាចាំអោយមន្ត្រីលោកចុះទៅពិនិត្យមើលបន្ថែមទៀត។
បើទោះបីមន្ត្រីជំនាញថាមានការទប់ស្កាត់ជាបន្តបន្ទាប់កន្លងទៅយ៉ាងណាក៏ដោយចុះក៏ប្រជាពលរដ្ឋបានច្រានចោលហើយពួកគាត់បន្តថាបើសិនជាមានការទប់ស្កាត់ដោយឈលើគោលការច្បាស់លាស់នោះជនប្រព្រឹត្តក៏មិនអាចបានលក់រាល់ថ្ងៃបែបនេះទេពួកគាត់សំណូមពរអោយចាប់អ្នកប្រព្រឹត្តទទួលទោសទណ្ឌផងហើយអ្នកលក់ក៏ត្រូវទទួលខុសត្រូវមុខច្បាប់មួយផ្នែកផងដែរដើម្បីអោយមានការរាងចាលនៅថ្ងៃខាងមុខទៀតក្នុងគោលដៅលើកកម្ពស់និងថែរក្សាពូជសត្វស្លាបដ៏កម្រនៅកម្ពុជាយើង៕សៅ សារិទ្ធ