ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកមេប៉ុសិ៍្តនគរបាល១រូបត្រូវបានប្រជាពលរដ្ឋចំនួន២ភូមិប្តឹងចោទប្រកាន់ឈានដល់លោកស្នងការចេញលិខិតបង្គាប់ការអោយផ្អាកការងារបណ្តោះអាសន្ន

ខេត្តបាត់ដំបង៖រឿងដែលមិននឹកស្មានដល់ចំពោះលោកមេប៉ុស្តិ៍នគរបាល១រូបដែលធ្វើអោយពលរដ្ឋអស់ជំនឿរហូតឈានដល់ប្រជាពលរដ្ឋចំនួន២ភូមិសម្រេចចិត្តនាំគ្នាផ្តិតមេដៃប្តឹងចោទប្រកាន់លោកមេប៉ុស្តិ៍រូបនេះទៅសម្តេចក្រឡាហោមស.ខេងនិងសម្តេចតេជោហ៊ុនសែនអោយជួយអន្តរាគមន៍រកយុត្តិធម៌ដល់ជនរងគ្រោះ។ ក្រោយពីប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​រួមជាមួយក្រុមគ្រួសារក្មេងរងគ្រោះផងបាននាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ចោទប្រកាន់លោក​មេ​ប៉ុ​ស្ដិ៍នគរបាល​រូប​នេះទៅ​កាន់​ប្រមុខ​ថ្នាក់ដឹកនាំ​កំពូល​ៗ​នៃ​រាជរដ្ឋាភិបាល​កម្ពុជាដើម្បី​ស្នើ​សុំ​ជួយ​អន្តរា​គម​ន៍និង​ជួយ​រក​យុត្តិធម៌នោះនៅ​ព្រឹក​ថ្ងៃ​ទី​០៤កញ្ញានេះលោក​ឧត្តមសេនីយទោអ៊ុ​ច.សុ​ខុនស្នងការ​ខេត្តបាន​សម្រេច​ចេញ​លិខិត​បង្គាប់ការផ្អាក​ការងារ​លោក​មេ​ប៉ុ​ស្ដិ៍​រូបនេះ​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់​ចាំ​ការ​សម្រេច​ជា​ថ្មី​របស់​ថ្នាក់លើ​បន្តទៀត។ក្នុងករណីដែលប្រជាពលរដ្ឋចំនួន២​ភូមិផ្ដិត​មេដៃ​ប្ដឹងគឺដោយសាតែលោកមេ​ប៉ុ​ស្ដិ៍ឃុំ​ស្ដៅ​ឈ្មោះរាំុ.រិតបានដោះ​​​លែង​តៃកុង​ឡាន​ដែលបានបង្កសិស្សសាលាចំនួន៣នាក់បានស្លាប់និងរបួសកាលពីព្រលប់ថ្ងៃទី១៤ខែសីហាកន្លងទៅឋិតត្រង់ចំណុចភូមិរស្មីសង្ហាឃុំរស្មីសង្ហាស្រុករតន:មណ្ឌលខេត្តបាត់ដំបង។

IMG_20190904_162001_372

ចំណែកលិខិត​បង្គាប់ការ​របស់​លោកស្នងការ​ខេត្ត​ដែល​បានបែកធ្លាយដល់ដៃអ្នកសារពត៌មានលេខ​៤៧លបក​.​នបចុះ​ថ្ងៃ​ទី​០៤កញ្ញា២០១៩អម​ហត្ថលេខាដោយលោក​ឧត្តមសេនីយទោអ៊ុ​ច.សុ​ខុនស្នងការ​ខេត្តបាត់ដំបង​។នៅ​ក្នុង​លិខិត​បង្គាប់ការ​នេះដែរលោកស្នងការ​ខេត្ត​បាន​សម្រេច​លើ​៣​ប្រការគឺ​

IMG_20190904_162003_369

ប្រការ​១/ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន​ចំពោះ​លោក​អនុសេនីយ៍ឯករ៉ាំ.រិ​តអត្តលេខ១៩៨៦២តួនាទីជានាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្ដៅនៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌលយោងលើមូលហេតុ​អនុវត្ត​ការងារ​ខុស​ពីនីតិវិធី​ធ្វើអោយពលរដ្ឋអស់ទំនុកចិត្ត។ប្រការ​២/សាមីខ្លួន​ត្រូវ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀង​រាល់​ម៉ោង​ធ្វើការដើម្បី​កែប្រែ​កំហុសឆ្គងនិង​រង់​ចាំ​ការ​សម្រេច​ជា​ថ្មី​ពីថ្នាក់ក្រសួងនិងប្រការ​៣/លោកស្នងការ​រង​ផែនការ​ងារ​ធនធានមនុស្សលោកនាយ​ការិយាល័យ​បុគ្គលិកលោក​អធិការ​នគរបាល​ស្រុក​រតន​មណ្ឌលអង្គភាព​ពាក់ព័ន្ធនិង​លោក​អនុសេនីយ៍ឯករ៉ាំ.រិ​តត្រូវ​អនុវត្ត​តាម​លិខិត​បង្គាប់ការ​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

IMG_20190904_162005_651
ដោយឡែកក្នុងករណីដែលពលរដ្ឋផ្តិតមេដៃប្តឹងរាប់រយនាក់រួមនិងក្រុមគ្រួសារក្មេងរងគ្រោះផងដោយបានចោទប្រកាន់ថាលោកមេប៉ុស្តិ៍រូបនេះបានដោះលែងតៃកុងរថយន្តបង្កនោះត្រូវបានលោក​រ៉ាំ.រិ​តបាន​ឆ្លើយដោះសាថាលោក​មិន​បានឃើញ​អ្នកបើកបរ​រថយន្ត​បង្កនោះ​ទេនៅពេល​ដែល​អ្នក​ភូមិ​ស្ទាក់​ចាប់​បាន​រថយន្តតែ​លោកទទួលស្គាល់ថាបានឃើញ​តែរថយន្ត​បង្កប៉ុណ្ណោះខណះដែលផ្នែកចរាចណ៍ជើងគោកនៃស្នងការខេត្តហៅលោកទៅបំភ្លឺតែត្រូវបានប្រជាពលរដ្ឋច្រានចោលថាមេប៉ុស្តិ៍រូបនេះឆ្លើយជាការដោះបន្ទុកខ្លួនឯងប៉ុណ្ណោះ៕សៅ​ សារិទ្ធ

IMG_20190904_161954_346

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com