ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូអន្តរក្រសួង ស្ថាប័ន នៅខេត្តស្វាយរៀង

ស្វាយរៀង ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូអន្តរក្រសួង ស្ថាប័ន នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត លោក លោកស្រី ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន រោងចក្រ សហគ្រាស ជាច្រើនរូបទៀត។

គោលបំណងនៃកិច្ចប្រជុំពិភ្សានេះបានជជែកអំពីស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅខេត្តស្វាយរៀង សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំដាក់ចេញនូវយន្តការ ពិសេសសម្រាប់ទាក់ទាញការវិនិយោគឲ្យកាន់តែច្រើន តាមរយៈជាអាទិ៍ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ក្រោមអធិបតី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជានាពេលកន្លងទៅ។

កិច្ចប្រជុំពិភាក្សានេះបានផ្តោតទៅលើបញ្ហាមួយចំនួនដូចជា- ការរៀបចំឲ្យមានតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន​បន្ថែមទៀត។
– ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ។
– ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគ។
– ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការងារនេះ។
– ការយកចិត្តទុកដាក់ទៅលើបរិស្ថាន ការរៀបចំប្រព័ន្ធលូ អាងចម្រោះទឹកកង្វក់ ការកែច្នៃកាកសំណល់រឹងវាវ ដែលចេញពីរោងចក្រអោយមានស្តង់ដា។

ជាមួយគ្នានេះ ឯកឧត្តម សុខ ចិន្តាសោភា ក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែម មកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជាក៏ដូចជានៅខេត្តស្វាយរៀង។

ដល់ពេលរសៀលថ្ងៃដដែល គណៈប្រតិភូអន្តរក្រសួងស្ថាប័ន អមដំណើរដោយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ បានចុះទៅពិនិត្យមើលតំបន់សេដ្ឋកិច្ចឧស្សាហកម្មនៅក្រុងបាវិតផងដែរ។
ដោយ=សុខហ៊រ

IMG_20190905_144902_115

IMG_20190905_144849_780

IMG_20190905_144854_568

IMG_20190905_144847_230

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com