ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មហាជនស្នើសុំសម្តេចតេជោ ហ៊ុន សែន ស្រាវជ្រាវករណីការ បង្រ្កាប ឃ្លាំងស្តុកទំនិញបានជាង២៣ម៉ឺនគីឡូ នាំចូលខុសច្បាប់ នៅក្នុងស្រកកៀនស្វាយ ខេត្តកណ្តាល ល្បីរបស់គយម្នាក់តែ ត្រូវបានលាក់បាំង និងផ្អឹបរឿងទុក ?

ខេត្តកណ្តាល ៖ ឃ្លាំងស្តុកទំនិញ នាំចូលដោយខុសច្បាប់រក្សាទុកក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅក្នុងស្រកកៀនស្វាយ ខេត្តកណ្តាល គឺជារបស់មន្ត្រីគយម្នាក់ មានតួនាទីជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ដែលត្រូវបានសមត្ថកិច្ចចុះបង្រ្កាប កាលពីថ្ងៃពុធពេលកន្លងទៅ បានជាង ២៣ម៉ឺនគីឡូ ។
ទំនិញដែលសមត្ថកិច្ចបានពិនិត្យឃើញរួមមាន ដូចជាឈ្នាន់កង់ ចំនួន២៣៥០គីឡូក្រាម, លីបកង់ចំនួន៩៥៤៨៦គីឡូក្រាម, គម្របស្លាបកង្ហារចំនួន៣៣៥០គីឡូក្រាម, ជើងកង្ហារជាប់ជញ្ជាំងចំនួន៥០០គីឡូក្រាម, ដងភ្ជាប់កង្ហារចំនួន៨៦គីឡូក្រាម, ស្លាបកង្ហារចំនួន១២១៦គីឡូក្រាម, ដុំក្បាលកង្ហារចំនួន១១៦៤គីឡូក្រាម,គ្រាប់ប៉ាដាងម៉ូតូចំនួន ៣១២គីឡូក្រាម, ជើងជ្រែងកង្ហារចំនួន៣១ គីឡូក្រាម, បន្ទាសរថយន្តចំនួន១៥០០គីឡូក្រាម, កុងទ័រភ្លើង៦អំពែរ ចំនួន៤៥០គីឡូក្រាម, កុងទ័រភ្លើង៤០អំពែរចំនួន១៨៤១ គីឡូក្រាម, ដងកង្ហារចំនួន១០៧៥គីឡូក្រាម, កូនជ្រូកអំពូលភ្លើងចំនួន៦៥០គីឡូក្រាម, ម្សៅបៀកម៉ាក TOCOMO Putty Powder ចំនួន២៤០០០គីឡូក្រាម, ភេសជ្ជៈកំប៉ុង ម៉ាកឆាំងគូល័ងចំនួន៤៤២៤គីឡូក្រាម, ក្រដាសអនាម័យ ម៉ាក Shuzhiwen ចំនួន៨៤០គីឡូក្រាម, អំពូល LED ចំនួន១៦៩០០ គីឡូក្រាម, ច្រវ៉ាក់កង់ ចំនួន៨៥៧៩គីឡូក្រាម, កាំកង់ ចំនួន២១៣៦គីឡូក្រាម, ដុំកង់ចំនួន១៤៤០គីឡូក្រាម, ម៉ូទ័រកង្ហារ ចំនួន៤៣០០គីឡូក្រាម, ខ្សែភ្លើង ចំនួន៣៥២គីឡូក្រាម, ចានបង្គន់ ចំនួន១៧៦០គីឡូក្រាម, ចង្កឹះឫស្សី ចំនួន១៣៤៤គីឡូក្រាម, ឧបករណ៍បំប្លែងអគ្គិសនី ចំនួន៩៦គីឡូក្រាម ម៉ាស៊ីនភ្លើងផលិតនៅប្រទេសចិន ចំនួន១គ្រឿង, សម្បកបារីចំនួន៤៨០កេស និងទំនិញ៣០មុខផ្សេងទៀត ចំនួន២៣២៨៣៩គីឡូក្រាម។

ការចុះបង្រ្កាបនេះ កើតឡើង កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ កម្លាំងចម្រុះមានមន្ត្រីគយ នគរបាលសេដ្ឋកិច្ច និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានបើកប្រតិបត្តការឆ្មក់ចូលឆែកឆេរ ត្រួតពិនិត្យឃ្លាំងស្តុកទំនិញដ៌ធំនៅស្រុកកៀន ស្វាយ រកឃើញទំនិញជាច្រើនប្រភេទ ស្ថិតនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មហាជនស្នើអោយសមត្ថកិច្ច ពាក់ព័ន្ធមេត្តា កុំបន្ធូរដៃក្នុងការ បង្ហាញមុខអ្នកពាក់ព័ន្ធ ពិសេសយកជនទាំងនោះមកអនុវត្តន៍ច្បាប់ ។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលកំពុងខិតខំអភិវឌ្ឍន៍ប្រទេស និង កំណែទំរង់ស៊ីជំរៅ ។ ពិសេសអភិក្រមទាំង៥ នេះតែម្តង ៕

IMG_20190908_194726_084

IMG_20190908_193247_856

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com