ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សាឡង់ដឹកខ្សាច់បុកសសរស្ពានព្រែកតាមាក់ មិនទាន់ត្រូវបានគេបង្ហាញអត្តសញ្ញាណ នៅឡើយទេ !

IMG_20190909_085622_180ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលកាលពីល្ងាចម្សិលមិញ ទាំងប្រជាពលរដ្ឋ ពិសេស អាជ្ញាធរដែនដី បានចុះដល់គោលដៅភ្ញាមៗ ក្រោយពីសាឡង់ ១គ្រឿង បានបើកបុក សសរស្ពាន ព្រែកតាមាក់ គៀបជាប់ នៅសសរទី៣ ។

វត្តមាននៅទីតាំងផ្ទាល់គេសង្កេតឃើញមានអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ។ លោកកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និង មន្រ្តីពាក់ព័ន្ធ ជាច្រើនទៀត ក្នុងកិច្ចសហការ អូសសាឡង់នេះ ចេញពីសសរស្ពាន និងរកចំណាត់ការផ្សេងៗ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ចំពោះហេតុការណ៍នេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យផ្អាកសាឡង់ដឹកខ្សាច់ផ្សេងទៀតឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ដែល បុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។

សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី ៩ ខែកញ្ញា នេះគេនៅមិនទាន់ដឹងថា សាឡង់ នោះ ជារបស់អ្នកណានោះទេ ។ តែប្រភពមួយបង្ហើបថា ក្រុមរកស៊ីខ្សាច់នៅ តំបន់នោះ កន្លងមកបមានកូនឧកញ៉ា ហ៊ឹង និង កូនរដ្ឋមន្រ្តីម្នាក់ ៕

IMG_20190909_085622_180

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com