ខេត្តបាត់ដំបង ៖ ក្នុងនាមមិត្តរួមអាជីប លោក សៅ សារិទ្ធ ដែលអ្នកសារព័ត៌មាន ដុះស្លែរ ១រូប បានប្រកាសជួយលោក ចាន់ មុន្នី ដែលកំពុងមានជំងឺមហារីកច្រមុះ នូវថ្នាំសំរាប់ព្យាបាល ។
លោក សៅ សារិទ្ធ ជាភ្នាក់ងារកម្ពុជាថ្មី ប្រចាំខេត្តបាត់ដំបង បានសំដែងនូវទឹកចិត្ត តាមរយៈថ្នាំខ្មែរ នេះ ។ ព្រោះលោក បានព្យាបាលច្រើននាក់មកហើយ គឺថា មានប្រសិទ្ធិភាព ។ ប្រសិនបើមាន ចំណាប់អារម្មណ៍ សូមទាក់ទងលោក តាមរយៈលេខ ទូរសព្ទ 012 26 98 87 ។
បញ្ជាក់ ៖ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តកណ្តាល គឺ លោកចាន់ មុនី អ្នកកាសែតជើងចាស់ម្នាក់ ហើយបច្ចុប្បន្នបម្រើការងារនៅកាសែតកម្ពុជាថ្មី ធ្លាប់រងរបួសជាបន្តបន្ទាប់ក្នុងការចុះយកព័ត៌មាន រហូតត្រូវពិបាកភ្នែកម្ខាង ក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ហើយពេលនេះ កំពុងជួបជម្ងឺមហារីក ដែលត្រូវការថវិការច្រើនក្នុងការព្យាបាល ខណះបច្ចុប្បន្នគ្រួសារលោកជួបភាពខ្វះខាតខ្លាំង ។ បច្ចុប្បន្នលោកត្រូវបងប្អូនសាច់ញាតិបញ្ចូនទៅសង្គ្រេាះនៅមន្ទីរពេទ្យនៅឯប្រទេសថៃហើយ ទាំងកង្វះខាតថវិការយ៉ាងធ្ងន់ធ្ងរ
សេចក្តីជូនដំណឹងនេះ ជាការអំពាវនាវដល់បងប្អូនរួមអាជីព និងសប្បុរសជនជិតឆ្ងាយទាំងអស់ មេត្តាជួយសម្រាលការលំបាកចំពេាះលោកចាន់ មុនី ផង ទៅតាមសន្ធារបស់បងប្អូន .!