ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន គណៈកម្មាធិការគណ:បក្សប្រជាជនស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ÷នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក ហែម សារិទ្ធ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រំ ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោក លោកស្រី សមាជិក សមាជិការគណបក្ស និងក្រុុមការងារគណបក្សចុះជួយស្រុក ឃុំ ជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តមប្រធានគណបក្សខេត្តបានថ្លែងនូវការកោតសសើ និងអរគុណចំពោះលោក សុទ្ធ គឹមចាន់ នាពេលកន្លងមកបានអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អក្នុងនាមជាប្រធានក្រុមប្រឹក្សាស្រុកផង និងមានតួនាទីជាប្រធានគណបក្សស្រុកស្វាយជ្រំផងហើយបានធ្វើអោយស្រុកស្វាយជ្រំមានការរីកចម្រើនរួមទាំងកត្តាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយនៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាក្លាយជាគណបក្សដែលធំជាងគេ និងមានប្រជាប្រិយភាពព្រមទាំងមានការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានផ្តាំផ្ញើដល់លោកហែម សារិទ្ធ ប្រធានគណបក្សប្រជាជនកម្ពុជាដែលត្រូវបានប្រកាសទទួលស្គាល់នាពេលនេះ នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
– ត្រូវខិតខំប្រឹងប្រែងដឹកនាំកសាងស្រុកឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត។
– ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានកាន់តែរឹងមាំ ដោយឈលើមាគ៌ាមហាជនរបស់គណបក្សទាំងខាងនយោបាយ និងសតិអារម្មណ៍ និងការចាត់តាំងដោយឈរលើគោលការណ៍។
– ត្រូវបន្តការសហការ នឹងមានទំនាក់ទំនងល្អជាប់ជានិច្ចជាមួយសមាជិក សមាជិការ គណបក្សនៅគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ។
-ត្រូវចុះជួបប្រាស្រ័យទាក់ទង់ជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់នូវបញ្ហាប្រឈមនិងការលំបាករបស់ប្រជាជនទូទៅ និងត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយសម្រួលឲ្យបានទាន់ពេលវេលា។
-អាជ្ញាធរឃុំនិងកម្លាំងប្រដាប់អាវុធត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យទទួលបានលទ្ធផលជោគជ័យ និងការការពារសន្តិសុខសណ្តាប់ល្អប្រសើជូនប្រជាពលរដ្ឋ។
– ត្រូវពង្រឹងការតាមដានគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការចាត់វិធានការពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីទួលមានសុវត្ថិភាពដែលមានស្រាប់ ក្នុងករណីមានទឹកជំនន់កើតឡើងជាយថាហេតុ។
– ត្រូវហាមដាច់ខាតចំពោះប្រជាពលរដ្ឋជួលដីឲ្យទៅប្រជាជនប្រទេសជិតខាង។
– ត្រូវធ្វើការណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗដូចជា បាតុភូត ផ្គររន្ទះជាដើម៕ដោយ=សុខហ៊រ

IMG_20190912_154727_174

IMG_20190912_154724_664

IMG_20190912_154729_811

IMG_20190912_154735_087

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com