រាជធានីភ្នំពេញ ៖ ក្រោយពីសារព័ត៌មានជាច្រើនរួមទាំងវិទ្យុផង បានផ្សាយស្តីពីឧកញ៉ា គិត ធាង ម្ចាស់ក្លិបកម្សាន្តរ៉ុក ពាក់ព័ន្ធសម្រួលទីតាំងឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន ប៉ុន្តែជនត្រូវចោទរូបនោះ បានយកមន្ទីរពេទ្យរុស្ស៊ីធ្វើពន្ធនាគារដេកសុខស្រួលរាប់ខែមកហើយ ដែលសូម្បីខាងពន្ធនាគារ ក៏មិនមានលទ្ធភាពយកឧកញ៉ា គិត ធាង ទៅឃុំនៅPJដែរ ។
ប្រភពបានបង្ហើបថា នៅថ្ងៃទី ៩ ខែកញ្ញា ខាងមន្ទីរពេទ្យ បានបញ្ជាក់ពីសុខភាពលោកឧកញ៉ា ថា ល្អប្រសើរ តែគេមិនដឹងថា នៅមានបញ្ហា អ្វីទៀត ដែលគេមិនអាចបញ្ជូនរូបឧកញ៉ា មកពន្ធនាគារ PJ វិញបាន ? ។
ប្រភពបានបន្តថា រយៈពេលជាច្រើនខែ នេះ គឺលោកឧកញ៉ា បានសំរាកព្យាបាល ដោយបន្ទប់ពិសេស អមជាមួយភរិយា មើលថែទាំ ផងដែរ ។
មហាជនសង្កេតឃើញថា លោកឧកញ៉ា រូបនេះ បានចេញពីគុក មកសំរាកព្យាបាលជំងឺ ខុសពីជនជាប់ចោទ មួយចំនួន រឺ អ្នកមានទោស មួយចំនួនធំ ដែលមិនមានលុយ ប្រាកដដេកឈឺ នៅក្នុងគុក ជាក់ជាមិនខាន ៕