ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជិត ៦ខែ ទៅហើយដែល លោកឧកញ៉ា គិត ធាងម្ចាស់ក្លឹបកម្សាន្ត រ៉ក់ បងប្រុសលោកឧកញ៉ា គិត ម៉េង ដែលជាប់ចោទពីបទសម្រួលឲ្យមានការ ប្រើប្រាស់គ្រឿងញៀននោះ បន្តរស់នៅក្រៅពន្ធនាគារ នៅឡើយ!

ភ្នំពេញ ៖ ម្ចាស់ក្លឹបកម្សាន្ត រ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឲ្យមានការ ប្រើប្រាស់គ្រឿងញៀននោះ បានបន្តរស់នៅក្រៅពន្ធនាគារអស់រយៈជិត៦ខែ មកហើយ ។ ការរស់នៅ ក្រៅពន្ធនាគារនេះ ក្រោមហេតុផលថា សម្រាកព្យាបាលជំងឺ។
ការបន្តសំរាកព្យាបាលនៅក្រៅពន្ធនាគារ នេះត្រូវបានមហាជន ចោទថា អាចមានអំពើពុករលួយ ណាមួយ កើតឡើង ។ដែលនាំអោយវាសនា របស់លោកឧកញ៉ា ខ្ពស់ត្រដែត ជាងជនជាប់ចោទដ៏ទៃ ។
គួររំលឹកថា ៖ លោកឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីតាំងពីថ្ងៃទី១ខែមេសា ឆ្នាំ ២០១៩ ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម បន្ទាប់ពីជាប់ឃុំក្នុងពន្ធន គារស្នងការរាជធានីភ្នំពេញ ឬហៅថា ពន្ធនាគារ ប៉េហ្ស៊ី (PJ) រយៈពេលប្រមាណកន្លះខែ។ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា គឺជាអ្នកអនុញ្ញាតឲ្យលោក គិត ធាង ចេញ ទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារតាមការស្នើសុំរបស់មេធាវីការពារក្តីឲ្យលោក គិត ធាង ។
កន្លងមក សារព័ត៌មានក្នុងស្រុកចុះផ្សាយដោយស្រង់សម្ដីបុគ្គលិកពេទ្យរុស្ស៊ីថា អាការៈជំងឺលោក គិត ធាង បានធូរស្រាលជាយូរមកហើយ ដោយមិនចាំបាច់ចាក់ថ្នាំ ឬឱ្យថ្នាំលេបនោះទេ ។ ប៉ុន្តែលោក គិត ធាង មិនព្រមត្រឡប់ទៅវិញ។ កាសែតក្នុងស្រុកចុះផ្សាយទៀតថា លោក គិត ធាង ដេកព្យាបាលនៅបន្ទប់ពិសេសមួយ ដោយមានម៉ាស៊ីនត្រជាក់ទូទឹកកក មានម៉ាស៊ីន ហាត់ប្រាណ ម៉ាស៊ីន ចម្អិនអាហារ ម៉ាស៊ីន ក្រឡុកផ្លែឈើ ទូរទស្សន៍ និងប្រើទូរស័ព្ទមានអ៊ីនធឹណិតថែមទៀតផង។ ជាពិសេសបន្ទប់នោះ គឺមិនអនុញ្ញាតឱ្យអ្នកណាចេញចូលឡើយសូម្បីអនុរក្សពន្ធនាគារ ក្រៅតែពីគ្រួសារឬប្រពន្ធរបស់លោក។
អ្នកច្បាប់១រូបបានពន្យល់ថា ទណ្ឌិត ឬជន ជាប់ចោទគ្រប់រូបមានសិទ្ធិទទួលបានសេវាព្យាបាលនៅតាមមន្ទីរពេទ្យធំៗ របស់រដ្ឋ ប្រសិនបើពួកគេ មានជំងឺធ្ងន់ធ្ងរ ។ប៉ុន្តែដោយឡែកមហាជនយល់ថា ករណីលោកឧកញ៉ា គិត ធាង នេះ អាចគ្រាន់តែជាហេតុផលមួយ ដើម្បីគេចវេះពីការទទួលទោសទណ្ឌក្នុងពន្ធនាគារ ក៏មិនដឹង ?។
សូមបញ្ជាក់ថាលោក ឧកញ៉ា គិត ធាង បងប្រុស លោកឧកញ៉ា គិត ម៉េង ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១១ មីនា ឆ្នាំ ២០១៩ ៕

IMG_20190915_120536_903

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com