ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីយុទ្ធនាការទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្ដាលព្រំដែន និង កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្កើត ភូមិ ឃុំ សង្កាត់ (ស)នៅតាមព្រំដែន (កម្ពុជា,វៀតណាម )

ខេត្តស្វាយរៀង ៖ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព-ស២៥៦៣ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៩នេះ ឯកឧត្តម តូច ប៉ូលីវ៉ាអភិបាលរង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមបណ្ដាព្រំដែននិងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្កើត ភូមិ ឃុំ សង្កាត់ (ស) នៅតាមព្រំដែន (កម្ពុជា វៀតណាម) នៅវរសេនាតូចនគរបាលការពារព្រំដែន ៦០៩ក្រុងបាវិត ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង លោកអភិបាលរងក្រុង លោកអធិការរងក្រុង លោកមេបញ្ជាការវីរៈសេនាតូចនគរបាលការពារព្រំដែន ៦០៩ លោកមេបញ្ជាការរង លោក លោកស្រីថ្នាក់ដឹកនាំក្រុង ស្រុក ប្រមាណជាង ៣០០នាក់។

ឯកឧត្តម តូច ប៉ូលីវ៉ា បានប្រសាសន៍ថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមស្មារតីផែនការសហប្រតិបត្តិការ ប្រចាំការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម និង ដើម្បីជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្លឹមសារដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំទ្វេភាគីក្រោមប្រធានបទ (ផែនការចំណុចខ្ពស់ នៃយុទ្ធនាការឃោសនា និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្ដាព្រំដែន កម្ពុជា – វៀតណាម )ក្រសួងមហាផ្ទៃដាក់ចេញនូវផែនការស្ដីពីចិត្តទៀតការបង្ក្រាបទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនដូចខាងក្រោម÷

– ត្រូវដាក់ចេញទិសដៅ និងវិធានការជាក់ស្ដែងសំដៅដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេសសកម្មភាពនៃការដឹកជញ្ជូនគ្រឿងញៀនទៅវិញទៅមកឆ្លងកាត់តាមព្រំដែនប្រទេសទាំងពីរ ។

-ត្រូវលើកកម្ពស់ ស្ថានភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមព្រំដែនឲ្យកាន់តែប្រសើរឡើង ដោយរួមសហការគ្នាជាមួយភាគីវៀតណាម បញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានាបណ្តាលមកពីគ្រឿងញៀន ។

ឯកឧត្តមក៏បានសំណូមពរដល់កងកម្លាំងត្រូវអនុវត្តច្បាប់ក៏ដូចជាអាជ្ញាធរដែនដីនិងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែននិងច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម
-ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាមឲ្យបានកាន់តែជិតស្និទ្ធនិងខ្លាំងក្លាថែមទៀតដើម្បីធ្វើសកម្មភាពព្រមព្រមគ្នាក្នុងការស្រាវជ្រាវស៊ើបអង្កេតរកការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យសម្រេចបានលទ្ធផលល្អ ។
-បង្កើនយុទ្ធនាការឃោសនាប្រមូលផ្ដុំកម្លាំងគាំទ្រពីមហាជនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនឱ្យចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែសកម្មនិងសស្រាក់សស្រាំ។
-បង្កើនយុទ្ធនាការឃោសនា ផ្សព្វផ្សាយអប់រំ ស្ដីពីគ្រឿងញៀន គណៈកម្មាធិការពិនិត្យគ្រឿងញៀនខេត្ត តាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រូវរៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទំហំធំ តូច ជាក់ស្ដែងដែលអាចធ្វើទៅ
បាន ។ដើម្បីធានាបញ្ជ្រាបការយល់ដឹងដល់ជនគ្រប់រូប អំពីខ្លឹមសារច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន កល់ល្បិចទុច្ចរិតរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀន ក៏ដូចជាគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រឿងញៀន ព្រមជាមួយនោះ ត្រូវអប់រំបណ្ដុះស្មារតី មនសិការចូលរួមជាមួយកម្លាំងសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន។
-ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន និងប្រធាន អង្គភាពជំនាញពាក់ព័ន្ធនៅគ្រប់ទីតាំងច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម ត្រូវចាត់តាំងការប្រជុំផ្សព្វផ្សាយ និងមន្ត្រីរាជការក្រោមឱវាទឲ្យបានយល់ដឹងអំពីច្បាប់ កលល្បិចបែបផែន សកម្មភាពពួកឧក្រិតជនគ្រឿងញៀន ផលប៉ះពាល់ដែលបណ្ដាលមកពីគ្រឿងញៀន។
-មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានកាតព្វកិច្ចសហការជាមួយ អង្គភាព ស្ថាប័នពាក់ព័ន្ធរៀបចំខ្លឹមសារ ឃោសនាអប់រំ ពាក់ព័ន្ធគ្រឿងញៀន ផ្ដល់ជូនរដ្ឋបាលខេត្តាភិបាល ស្រុក អង្គភាព ដែលកំពុងបំពេញការងារនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការឃោសនា និងអប់រំ ។

IMG_20190917_165517_695

IMG_20190917_165527_266

IMG_20190917_165522_147

IMG_20190917_165525_018

IMG_20190917_165520_046

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com