ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សឹករងយោធាស្រុអង្គរបុរី ខេត្តតាកែវ ឃុបឃិតគ្នាកាត់ដីបន្ទាយលក់អោយឈ្មួញសង់ស្តង់ជួលឱ្យអាជីវករលក់ដូរ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋស្រុកអង្គរបុរី ខេត្តតាកែវបានរាយការណ៍ថា មេទាហានខេត្តតាកែវនិងមេទាហានស្រុកអង្គរបុរីបានឃុបឃឹតគ្នាកាត់យកដីបន្ទាយទាហានលក់អោយឈ្មួញអស់មួយកំណាត់ដោយឈ្មួញយកមកសង់តូបជួលលក់ដូរយ៉ាងរំភើយ ហើយរឿងនេះគេមិនដឹងថាចៅហ្វាយខេត្តតាកែវដឹងឬក៏អត់ទេ ។
ប្រភពខាងលើបានបញ្ជាក់ទៀតថា ទីតាំងបន្ទាយយោធានេះស្ថិតនៅជាប់មាត់ស្ទឹងខាងកើតស្ពានដែកស្ទឹងអង្គរបុរីស្ថិតក្នុងឃំុព្រែកផ្ទោល ស្រុកអង្គរបុរី ហើយដីបន្ទាយទាហានដែលកាត់លក់នេះមានប្រហែលកន្លះហិកតាឯណោះ។
ប្រភពបានអោយដឹងថាការលក់ដូរដីបន្ទាយទាហានស្រុកបានយ៉ាងរលូននេះដោយមានការបើកភ្លើងខៀវពីលោកឌឹមគឹមសានចៅហ្វាយស្រុកអង្គរបុរីទើបគេហ៊ានលក់ បើមិនដូច្នោះទេត្រឹមមេទាហានមិនអាចទៅរួចឡើយ ព្រោះគេអាចឃុបឃិតគ្នាជាលក្ខណៈប្រពន្ធ័ទើបបានរលូន ។
ប្រជាពលរដ្ឋដែលដឹងរឿងនេះបានលើកឡើងទៀតថា បន្ទាប់ពីពួកគេឃុបឃិតគ្នាលក់បន្ទាយមួយកំណាត់នោះ គេបានសាងសង់ស្តង់ថ្មីចែសអង្កន់ជាកង់ៗ សម្រាប់ជួលលក់ឥវ៉ាន់អស់រួចទៅហើយ ប៉ុន្តែគេមិនទាន់វាយរបងនិងខ្លោងទ្វារចាស់ដែលមានសរសេរថា តំបន់ប្រតិបត្តិការសិកតាកែវ ផ្នែកអង្គរបុរីចេញនៅឡើយទេ ។
ប្រជាពលរដ្ឋស្រុកអង្គរបុរី ក៏បានធ្វើការសំណូមពរទៅលោកអភិបាលនៃគណៈអភិបាលខេត្តតាកែវមានវិធានការទប់ស្កាត់ក្នុងរឿងនេះផង បើមិនដូច្នោះទេ ជនខិលខូចច្បាស់ជា រកវិធីលក់ដីរដ្ឋ ដីអង្គភាពអស់ខ្ទេចខ្ទីមិនខាន ។

IMG-20190918-WA0060

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com