ខេត្តកណ្តាល ៖ ជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ចិញ្ចឹមមាន់ ត្រូវបានលោកស្រី ឈួន សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ”ហិង្សាដោយចេតនា” នៅរសៀលថ្ងៃទី ២២ ខែកញ្ញា នេះ ។
សូមបញ្ជាក់ថា ករណីប៉ុនប៉ងប្រើហិង្សាដោយចេតនា និងគំរាមសម្លាប់នៅស្រុកកោះធំ ជនសង្ស័យនិងជនរងគ្រោះធ្លាប់ជាមិត្តភក្តិនៅផ្ទះជាមួយគ្នា ដោយកាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ ជនសង្ស័យ បាននកម្មង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេដោយសារតែជនសង្ស័យធ្លាប់ជំពាក់ប្រាក់ខ្លួនពុំទាន់សងអស់នៅឡើយ ។ស្រាប់តែជនសង្ស័យខឹងទាញកាំបិតដេញកាប់ជនរងគ្រោះ និងគំរាមសម្លាប់ប្រពន្ធជនរងគ្រោះបន្ថែមទៀត។
បន្ទាប់ពីសមត្ថកិច្ចស្រុកកោះធំធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក លេចឮព័ត៌មានថា ជនសង្ស័យនឹងត្រូវវិលត្រឡប់ទៅផ្ទះវិញ ពេលបញ្ជូនមកដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល។
បញ្ហានេះ ធ្វើអោយ បងប្អូនជនរងគ្រោះដេកមិនលក់ បក់មិនល្ហើយ និងបានសុំស្ថាប័ននានាជួយ ពិសេសតុលាការកុំលេងជនបង្កអោយសោះ ៕