ខេត្តកំពង់ធំ ៖ ថ្ងៃទី២៤ ខែកញ្ញា ២០១៩
ឯកឧត្តម មាស បូពៅ ប្រធានគណៈអចិន្ត្រៃយ៍គណបក្សកសិករ និងតំណាងឲ្យ សមាជិក សមាជិកាគណបក្សកសិករ ទាំងអស់ បានពាំនាំនូវថវិកាចំនួន ១,០០០,០០០ (មួយលានរៀល) និងទឹកសុទ្ធចំនួន ២០យួរ ប្រគល់ជូនលោកប្រធានភូមិច្រាំងក្រហម ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងប្រជាការពារភូមិ ដែលជាគណៈកម្មាការបុណ្យអុំទូកភូមិ ក្នុងការជួយឧបត្ថម្ភដល់កីឡាករអុំទូក ដែលនិងប្រកួតនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ នាឱកាសអបអរសារទរក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
ថវិកានេះ បានមកពីការចូលរួមឧបត្ថម្ភ ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សកសិករ ។
សូមជូនពរ ដល់បងប្អូនប្រជាជនកម្ពុជា ទទួលបាននូវសេចក្តីសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើរនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។