ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កម្មកររាប់រយនាក់ផ្ទុះការតវ៉ា ទៀមទារបើកប្រាក់ខែពីក្រុមហ៊ុន ស្វិហ្វ រ៉ាប់ប៊ើរលីមីតធីត ចំការកៅស៊ូខេត្តរតនគិរី

ខេត្តរតនគិរី: កម្មករប្រុសស្រីជាងបីរយនាក់បំរើឨ្យក្រុមហ៊ុនចំការកៅស៊ូ សិ្វហ្វ រ៉ាប់ប៊ើរលីមីតធិត នៅក្នុងភូមិពីរសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី លើកកម្លាំងមកផ្គុំគ្នានៅសាលាសង្កាត់កាចាញនារសៀលថ្ងៃ12រោចខែភទឆ្នាំកុរឯកស័ក ព.ស2563 គ.ស2019 ត្រូវនិងថ្ងៃពុធទី25ខែកញ្ញាឆ្នាំ2019ដើម្បីឨ្យអាជ្ញាធរជួយអន្តរាគមន៍ធ្វើការសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនស្វិហ្វ រ៉ាប់ប៊ើរ លីមីតធិត រកដំណោះស្រាយទៀមទាលើប្រាក់ខែជាកម្លាំងពលកម្មប៉ុណ្ណោះ ពីក្រុមហ៊ុនដែលមិនទាន់បើកប្រាក់ឨ្យពួកគាត់រហូតដល់55ថ្ងៃ(ជិតពីរខែ)ដោយគិតចាប់ពីរថ្ងៃទី01ខែសីហារហូតមកដល់ថ្ងៃទី25ខែកញ្ញាឆ្នាំ2019នេះ។

.តំណាងភាគីខាងក្រុមហ៊ុនលោក ងិនបូរិនមិនព្រមចេញមុខមកដោះស្រាយដោយសន្តិវិធីណាមួយចំពោះមុខកម្មករសោះ ផ្តើមចេញឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរពីក្រុមកម្មករ ពួកគាត់ថាជីវភាពប្រចាំថ្ងៃត្រូវការជាចាំបាច់បំផុត អ្នកខ្លះជំពាក់លុយតាមតូបទៀមចិន ថ្លៃចំណីអាហារប្រចាំថ្ងៃ ពិសេសបានធ្វើបុណ្យដាក់ទាននារដូវភ្ជុំបិណ្ឌសែនជីដូនជីតានេះជាដើម។
សូមស្តាប់ការលើកឡើងរបស់កម្មករដូចតទៅ…………..។
ពាក់ព័ន្ធបញ្ហាខាងលើ លោក ទុនពៅ ចៅសង្កាត់កាចាញនិងលោក សឿងសាងវាសនាចៅសង្កាត់រងទី2 នៅរសៀលថ្ងៃទី25ខែកញ្ញា នេះបានផ្តល់បទសម្ភាសឨ្យទូរទស្សន៍ព្រះនរាយណ៍ដឹងថា: ក្នុងនាមលោកជាអាជ្ញាធរមូលដ្ធាន ជាម៉ែជាឪ បានត្រឹមតែជួយរកវិធីសម្របសម្រួលនិង ពាំនាំពាក្យសំដីរបស់ប្រជាពលរដ្ធទៅដល់
ក្រុមហ៊ុនដើម្បីឱ្យតំណាងក្រុមហ៊ុនចេញមករកដំណោះស្រាយជូនប្រជាពលរដ្ធតែប៉ុណ្ណោះឱ្យកម្មករនិង ត្រូវរក្សាភាពស្ងប់ស្ងាត់ជៀសវាងការប្រើអំពើហឹង្សាដោយចេតនាណាមួយរវាងភាគីទាំងពីរ។ សូមស្តាប់បទសម្ភាស់របស់អាជ្ញាធរដូចតទៅ…………..ដោយឡែក
.មន្ត្រីទទួលបន្ទុកការិយាល័យអធិការកិច្ច
ខេត្តរតនគិរី លោក ដេន ចាន់ថន នៅរសៀលថ្ងៃទី25កញ្ញាបានអោយដឹងថា ពាក់ព័ន្ធរឿងនេះ..
ខាងមន្ទីរបានរៀបចំឯកសារចាត់ការទៅតាមនិតិច្បាប់រួចហើយ សូមស្តាប់
ការលើកឡើងរបស់មន្ត្រីអធិការកិច្ចដូចតទៅ……………..
.តំណាងក្រុមហ៊ុន សិ្វហ្វរ៉ាប់ប៊ើរលីមីតធិត
លោក ងិនបូរិន នារសៀលថ្ងៃទី26ខែកញ្ញាឆ្នាំ2019នេះបានយល់ព្រមដោះស្រាយជូនកម្មករតាមល័ក្ខខ័ន្តការងារនិងសម្របសម្រួលតាមក្រុម អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធហើយ គឺដោះស្រាយប្រាក់ខែជូនកម្មករបានចំនួនមួយខែ(ខែសីហា)ដើម្បីឱ្យបងប្អូនកម្មករដោះស្រាយជីវភាពបន្ត ….ក្រុមកម្មករសំដែងការសប្បាយរីករាយទទួលយកនូវការព្រមព្រៀង ដោយច្រានចោលការប្រើអំពើហឹង្សាផ្សេងៗកើតឡើងជាយកថាហេតុនោះ៕ រាយការណ៍ពីមុខក្រុមហ៊ុន សិ្វហ្វ រ៉ាប់ប៊ើរ លីមីតធិតចំការកៅស៊ូខេត្តរតនគិរី
ខ្ញុំបាទ លី វណ្ណះ Pntvទូរទស្សន៍ព្រះនរាយណ៍

IMG_20190927_091659_407

IMG_20190927_091642_143

IMG_20190927_091636_279

IMG_20190927_091651_704

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com