ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង ១ ខ្សែ ប្រវែង ៣៥០០ម៉ែត្រផ្លូវចូលរមណីយដ្ឋាន ព្រៃបាសាក់ ស្ថិតក្នុង ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ÷លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង នាព្រឹកថ្ថ្ងៃទី ០៦ ខែតុលាឆ្នាំ ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង៣៥០០ម៉ែត្រ ចូលទៅរមណីយដ្ឋានប្រាសាទព្រៃបាក់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកជំទាវកិត្តសង្គហបណ្ឌិតបានថ្លែងថា ខេត្តស្វាយរៀងពុំសូវមានតំបន់ទេសចរណ៍ច្រើនទេ ប៉ុន្តែយើងមានទួលបុរាណជាច្រើនកន្លែង ដូចជាប្រាសាទព្រៃបាសាក់និងទួលយាយដូន នៅក្រុងបាវិត និងទួលជាច្រើនទៀតដែលមានបារមីសក្ក័សិទ្ធ ដូច្នេះយើងរួមគ្នាថែរក្សា អភិរក្ស និងកុំកាប់ដើមឈើទុកជាទីកន្លែងទេសចរ ដើរលេងកម្សាន្តផងដែរ។

លោកជំទាវបានថ្លែងអំណរគុណ ជូន​ចំពោះ លោកជំទាវ ហង់ ភារី ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម លោកជំទាវ សប្បុរសជនទាំងអស់ដែលបា​ន​រួមចំ​ណែ​ក​ឧបត្ថម្ភ ក្នុងការកសា​ងផ្លូវបេតុងមួយខ្សែនេះ​ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀ​ប​ចំពិធីសម្ពោធឆ្លងយ៉ាងអ​ធិ​កអ​ធ​ម​នាឱកាសនេះ។ហើយនៅតំបន់ប្រវត្តិសាស្ត្រព្រៃបាសាក់នេះ ត្រូវបានផ្តួចផ្តើមកសាងឡើងវិញ ពីសំណាក់ឯកឧត្តម អ៊ឹម សិទ្ធី (បានទទួលមរណភាព) និងលោកជំទាវ ហង់ ភារី មិនត្រឹមតែកសាងផ្លូវបេតុងមួយនេះទេ គឺមាន សាលាបុណ្យ រូបសំណាកព្រះអង្គធំ និងផ្លូវលំជាប់បឹង។

លោកជំទាវបានបន្ត​​ថា សមិទ្ធិផលនានា​ក្នុងស្រុកស្វាយជ្រំ ​ក៏ដូចក្នុង​ខេត្ដស្វាយ​រៀងទាំងមូល​​​មានការ​រីកចម្រើន​គ្រប់​វិស័យ​គួរឲ្យក​ត់​សម្គាល់ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការកែ​លម្អ​​ជួសជុល​សំណង់អ​គារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មាន​តំបន់សេដ្ឋកិច្ចពិសេ​ស ​មាន​រោងចក្រឧស្សាហកម្ម ដែលបាន​​បង្កើត​ការងារ​ជូន​ដល់កម្មករ កម្មកា​រិនីចំនួនជិត ប្រាំម៉ឺននាក់ ​ជូនដល់​កូនចៅប្រជាពលរដ្ឋ ធ្វើឱ្យជីវភាព​រស់​នៅរបស់​ប្រជាជន​កាន់តែប្រសើរ​ឡើងជា​​លំដាប់ ហើយបណ្តា​សមិទ្ធិផល​ទាំងអស់​នេះ បានធ្វើឱ្យខេត្ត​ស្វាយរៀង​ប្រែមុខ​មាត់ថ្មី​យ៉ាង​ស្រស់​បំព្រង និងមាន​​សកម្មភាព​​សង្គម​​សេដ្ឋកិច្ច ប្រទាក់ក្រ​ឡា​​គ្នា​យ៉ាងសកម្ម​ និងរស់រវើកគួរជាទីមោទនៈភាពក្រៃលែង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់​វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេ​វាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវពង្រឹងសុវត្ថិភាពភូមិ ឃុំ មិនត្រូវឲ្យមានបងតូច បងធំ និងចោរកម្មផ្សេងៗកើតឡើងឡើយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាទាំងសេវាសំណូមពរនិងសេវាតម្រូវការ ។ ចំណែកឯប្រជាពលរដ្ឋត្រូវ ត្រូវរួមគ្នាកាសាង និងអភិវឌ្ឍន៍ ភូមិ ឃុំ​ ឲ្យមានភាពរីកចម្រើន ទប់ស្កាត់រាល់ឧបាយកលដែលក្រុមអគតិមានបំណងអាក្រក់ចង់បង្ករ ចលាចល អសន្តិសុខ អនាធិបតេយ្យ ថ្ងៃ ០៩ វិច្ឆិកា ២០១៩។

លោកជំទាវបានបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកថ្ងៃនេះ​ទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារព្រះមហាក្សត្រ និង ជាតិសាសនា ។ជាមួយគ្នានេះលោកជំទាវក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជន ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឲ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និង សំពះព្រះខែ ដែលឈានមកដល់នាពេលខាងមុខនេះហើយសម្រាប់ខេត្តស្វាយរៀងនិងមានព្រឹត្តការណ៍អ៊ំទូកនៅថ្ងៃទី២៧ ខែតុលាខាងនេះផងដែរ ដូច្នេះសូមចូលរួមសប្បាយទាំងអស់គ្នា៕ដោយ÷សុខហ៊រ

IMG_20191006_153739_543

IMG_20191006_153741_821 IMG_20191006_153753_562 IMG_20191006_153751_115 IMG_20191006_153749_581 IMG_20191006_153744_276

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com