ខេត្តស្វាយរៀង÷នៅរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព-ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០១៩ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រកាសលទ្ធផលឆ្នោតអនុស្សាវរីយ៍លើកទី ២៤ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធាន សម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌ សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងទៅត្រូវរង្វាន់តាមរយៈកាចៀវសន្លឹកឆ្នោតរបស់សាខាកាកបាទក្រហមខេត្ត។
លោកឥន្ទ ទឹម សមាជិកគណៈកម្មាធិការសាខា បានថ្លែងថាក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ ជាលើកទី ២៤ ហើយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដំណើរការលទ្ធផលឆ្នោតអនុស្សាវរីយ៍ដោយផ្អែកតាមយុទ្ធសាស្ត្រនៃវិស័យស្នូលទាំង ៤ នៃកាកបាទក្រហមកម្ពុជាដែលសេវាកម្មលក់សន្លឹកឆ្នោតផ្ដល់ជារង្វាន់វត្ថុអនុស្សាវរីយ៍ និងលើកទឹកចិត្តការធ្វើវិភាគទានតាមរយៈការជាវសន្លឹកឆ្នោតដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងជនទីទ័លក្រនៅតាមសហគមន៍។
លោកបានថ្លែងបន្តថាជានិច្ចកាលបានអនុវត្តតាមមគ្គុទេស ដឹកនាំដ៏ឧត្តុងឧត្តមរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការសាខាដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្រការអភិវឌ្ឍធនធាន បង្កើតការស្វែងរកប្រភពចំណូលផ្សេងៗទាក់ទងទៅនឹងតម្រូវការជាក់ស្ដែង ស្របតាមសកម្មភាពមនុស្សធម៌បានជាសាខារកឃើញ នឹងដំណើរការដែលទទួលបានជោគជ័យនៅផ្កាបោះពុម្ព និងលក់សន្លឹកឆ្នោតជាលទ្ធផលប្រយោជន៍រង្វាន់ត្រូវបានទៅលើអតិថិជនមានសំណាង និងថវិកាដែលទទួលបានពីសេវាកម្មនេះ សម្រាប់ផ្ដល់ជូនទៅអនុសាខាទាំង ៨ ក្រុង ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយនៅតាមសហគមន៍របស់ខ្លួន។ ដោយ÷សុខហ៊រ
ជាលទ្ធផលរង្វាន់ធំរថយន្ត (NISSAN FROTIER )ស៊េរី ២០០៥ បានទៅលើប្រជាពលរដ្ឋនៅស្រុកស្វាយទៀតម៉ូតូ(HONDA WAVE ) ស៊េរី ២០១៩ បានទៅលើប្រជាពលរដ្ឋនៅ ស្រុករមាសហែក១គ្រឿង ស្វាយទាប១គ្រឿង ស្វាយជ្រុំ១គ្រឿង មន្ទីរទេសចរណ៍១គ្រឿង និងរង្វាន់មួយចំនួនទៀតត្រូវបានមកបើកជាបន្តបន្ទាប់ នៅសាខាកាកបាទក្រហមខេត្ត។ដោយ÷សុខហ៊រ