ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្នងការខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋអោយមកចូលរួមទស្សនាកម្សាន្តក្នុងពីធីបុណ្យអុំទូកអោយបានច្រើនដោយគ្មានការព្រួយបារម្មខណះឆ្នាំនេះគណះបញ្ជាការឯកភាពខេត្តប្រើប្រាស់កម្លាំងជាង១០០០នាក់ការពារសន្តិសុខក្នុងពិធីបុណ្យអុំទូក។

ខេត្តបាត់ដំបង:មុនពិធីបុណ្យអុំទូកឈានមកដល់ក្នុងរយះពេលដ៏ខ្លីខាងមុខនេះលោកស្នងការខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាមកពីបណ្តាខេត្តផ្សេងអោយមកចូលរួមទស្សនាកម្សាន្តសប្បាយរីករាយអោយបានច្រើនកុះករខណះដែលផ្នែកសន្តិសុខសាធារណះកំពុងត្រូវបានរៀបចំបានយ៉ាងល្អប្រសើសម្រាប់ការពារក្នុងពិធីបុណ្យជាតិដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការដើរកម្សានគ្រប់គោលដៅនិងទីកន្លែងដោយគណះបញ្ជាការកងឯកភាពខេត្តបាត់ដំបងត្រៀមប្រើប្រាស់កម្លាំងជាង១០០០នាក់ដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យអុំទូកចេញព្រះវស្សាក្នុងស្ទឹងសង្កែខាងមុខនេះ។
នៅក្នុងបទសម្ភាសជាមួយអ្នកសារពត៌មានលោកឧត្តមសេនីយ៍ទោអ៊ុជ.សុខុនស្នងការខេត្តបាត់ដំបងបានអោយដឹងថាពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅរយះ២ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែតុលាខាងមុខនេះគណះបញ្ជាការឯកភាពខេត្តបាត់ដំបងត្រៀមប្រើប្រាស់កម្លាំងជាង១០០០នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ពិសេសគ្រប់គ្រងតាមដាននិងចាត់វិធានការបង្ការទប់ស្កាត់មុខសញ្ញាប្រព្រឹត្តបទល្មើសនានាជូនប្រជាពលរដ្ឋដែលចូលរួមទស្សនាកម្សាន្តសប្បាយក្នុងកម្មវិធីប្រណាំងទូករហូតដល់បញ្ចប់នៃកម្មវិធី។ការត្រៀមកម្លាំងការពារនេះគណះបញ្ជាការកងឯកភាពខេត្តបានបែងចែកជា២តំបន់តំបន់គឺតំបន់Aនិងតំបន់Bដោយកំណត់យកតំបន់Aជាវេទិការអុំទូកនិងតំបន់Bក្នុងភូមិសាស្ត្រតាមបណ្តោយសងខាងស្ទឹងសង្កែត្រើយខាងលិចខាងកើតនិងទីកន្លែងក្រុមអាជីករលក់ដូរដោយឡែកគោលដៅធំៗមួយចំនួនទៀតកម្លាំងជំនាញត្រៀមរៀបចំបង្វែរទិសចរាចរណ៍រួមទាំងកម្លាំងអន្តរាគមន៍ល្បាតក្នុងភូមិសាស្ត្រជុវិញស្រុកក្រុងក្នុងនិងក្រៅទីប្រជុំជននានាហើយនឹងមានបិតរូបថតមុខសញ្ញាឆក់លូកហោប៉ៅអោយប្រជាពលរដ្ឋបានស្គាល់ផងដែរសំដៅត្រៀមបង្ការការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗខណះដែលពលរដ្ឋកំពុងតែសប្បាយក្នុងពិធីក្រៅពីនេះប្រជាពលរដ្ឋដែលចូលមកលេងកម្សាន្តគប្បីចូលរួមថែរក្សារបៀបរៀបរយអនាម័យបរិស្ថាននិងត្រូវសរសេលេខទូរសព្ទ័របស់ខ្លួនដាក់ក្នុងហោប៉ៅក្មេងៗជាកូនចៅងាយស្រួលសមត្ថកិច្ចទាក់ទងពេលកូនដើរវង្វែងគ្នា។លោកឧត្តមសេនីយ៍ទោអ៊ុជ.សុខុនបានបន្ថែមថាក្រៅពីការដាក់ពង្រាយកម្លាំងតាមគោលដៅនីមួយៗដោយចំហរនិងសម្ងាត់គណះបញ្ជាការឯកភាពខេត្តក៏បានត្រៀមរថយន្តនាំក្បួនជាច្រើនគ្រឿងដូចជារថយន្តពន្លត់អគ្គិភ័យ៣គ្រឿងរថយន្តពេទ្យសង្គ្រោះបឋមចំនួន៧គ្រឿងនិងអូប័រចល័តសង្គ្រោះដើម្បីសង្គ្រោះកីឡាករចំនួន២គ្រឿងទៀត។
នៅក្នុងឱកាសអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាឆ្នាំនេះដែររដ្ឋបាលខេត្តបាត់ដំបងក៏បានរៀបចំនូវកម្មវិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែលើកទី១៩ចំនួន២ថ្ងៃនៅក្នុងស្ទឹងសង្កែចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩រដ្ឋបាលខេត្តគ្រោងនិងរៀបចំសន្តិសុខស្ថេរភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយអោយមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅរួមជាមួយការតុបតែងភ្លើងបំភ្លឺលើដើមឈើសួនច្បារសាធារណះនិងបំពាក់កូមបំភ្លឺប្របតាមមាត់ស្ទឹងសង្កែទាំងត្រើយខាងកើតខាងលិចរៀបចំអោយមាននូវការប្រគុំដន្ត្រីបុរាណសម័យខ្នាតយក្សល្បែងប្រជាប្រិយគ្រប់ប្រភេទពិសេសការដាក់តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាថៃជាច្រើនស្តង់បង្ហោះគោមប៉ារ៉ាម៉ូទ័រហៅម៉ូតូឆត្រ័ហោះក៏ដូចជាការបាញ់កាំជ្រួចរាប់ពាន់គ្រាប់ទៀតផង។
ក្រៅពីនេះលោកអ៊ុច.សុខុនស្នងការខេត្តក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋផងដែរអោយមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាអាគ្គីភ័យមុននិងចេញកម្សាន្តត្រូវមើលអោយបានគ្រប់ជ្រុងជ្រោយដូចជាភ្លើងធូបទៀតកុំដុតទុកចោលក្រែងវាបង្កជាបញ្ហាណាមួយដែលយើងមិននឹកស្មានដល់ដោយយថាហេតុជាពិសេសលោកក៏សុំអោយបងប្អូនប្រជាពលរដ្ឋកុំយកពេលវេលាបុណ្យជាតិមួយនេះឈ្លៀតយកល្បែងសីុសងគ្រប់ប្រភេទមកប្រព្រឹត្តបើសិនជាសមត្ថកិច្ចរកឃើញនោះហ្នឹងមិនអត់អោនអោយឡើយ៕សៅ​ សារិទ្ធ

IMG_20191009_095636_845

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com