ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ឈាង វុន តំណាងរាស្រ្តជាប់ឆ្នោតមកពីគណៈបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនម្នាក់ប្តឹងទៅកាន់តុលាការ ពាក់ព័ន្ធការចោទប្រកាន់ថា បងប្អូន កម្មករ កម្មការិនី ធ្វើពុតជាឈឺ បណ្តាលអោយបាត់បង់ថវិការដ្ឋ ។

ភ្នំពេញ ៖ ក្រោយពីមានបាតុភាពរិះគន់មិនសំចៃ លើបណ្តាញសង្គមហ្វេសបុក ករណីឯកឧត្តម ឈាង វុន តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលខេត្តបាត់ដំបង មកពីគណៈបក្សប្រជាជនកម្ពុជា ដែលបាន ថា បងប្អូន កម្មករ កម្មការិនី ធ្វើពុតជាឈឺ បណ្តាលអោយបាត់បង់ថវិការដ្ឋ និងមិនមានចំណាត់ការបែបណាមួយពីថ្នាក់ដឹកនាំរបស់ខ្លួននោះ ។លោក ហ៊ាង គឹមស្រឿន ជាប្រជាជនម្នាក់រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹង ឯកឧត្តម ឈាង វុន ពាក់ព័ន្ធការចោទប្រកាន់ថា បងប្អូន កម្មករ កម្មការិនី ធ្វើពុតជាឈឺ បណ្តាលអោយបាត់បង់ថវិការដ្ឋ ។

នៅក្នុងលិខិតប្តឹង ចុះថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៩ របស់លោក ហ៊ាង គឹមស្រឿន និងបានវ៉ៃត្រាចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ 7006 ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង 3 និង 15នាទីល្ងាចនោះ។បានសសេរឡើងមានចំនួន៨ បទល្មើស និង បានសំណូរពរចំនួន៣ចំណុច ៖
ទី១,សុំអោយលោក ឈាង វុន បង្ហាញឯកសារ គ្រប់ការចោទប្រកាន់មកលើបងប្អូន កម្មករ កម្មការិនី និង គ្រូពេទ្យ ដែលថាបានចេញវេជ្ជបញ្ជាក្រោមហេតុផល ថា ធ្វើពុតជាឈឺចំពោះមុខតុលាការ និង បង្ហាញជាសាធារណៈដល់មហាជន ។ទី២,សុំអោយឈ្មោះ ឈាង វុន សុំទោសដល់បងប្អូន កម្មករ កម្មការិនី និងគ្រូពេទ្យជាសាធារណៈ ។ទី៣,សុំអោយមានការចោទប្រកាន់ឈ្មោះ ឈាង វុន ទៅតាមនីតិវិធីច្បាប់ជាធរមាន ។

យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំចុះជួបកម្មករ កម្មការិនី ទូទាំងប្រទេស រកពេលសំរាកគ្មាន ។ សកម្មភាពនោះ បានធ្វើអោយបងប្អូន កម្មករ កម្មការិនី រិតតែអាណិត និង គោរព ពីវីរភាពនៃការដឹកនាំរបស់សម្តេច ដែលបានលះបង់ គ្រប់សព្វបែបយ៉ាង ដើម្បីប្រទេសជាតិមួយនេះអោយរីកចំរើន និង បានសុខសប្បាយ ។ តែក្រោយពីមានបាតុភាព នៃឧត្តមមន្រ្តីម្នាក់ បានហាស្តី ហាក់មិនសមរម្យ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើអោយពួកគេ មួយចំនួនហាក់ស្រងាកចិត្ត និង អន់ចិត្ត អន់ថ្លើម ជាពន់ពេក ៕

IMG_20191011_175545_519

IMG_20191011_175557_069 IMG_20191011_175553_335 IMG_20191011_175551_587 IMG_20191011_175549_865

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com