ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បើកសិក្ខាសលាស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច

ខេត្តស្វាយរៀង :សិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដែលរៀបចំដោយ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងគោលបំណងឆ្លុះបញ្ចាំង បង្ហាញពីការងារ បែងចែកដីធ្លីសង្គមកិច្ច ផ្ទះសំបែងជូនពលរដ្ឋក្រីក្រ និងគ្រួសារអតីតយុទ្ធជន ពលី របួស ពិការ និងមរណៈ ដែលពិធីនេះបាន ប្រព្រឹត្តទៅរយះពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ .១៨ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារទន្លេវ៉ៃគោ ក្រុង និងខេត្ត ស្វាយរៀង ក្រោមវត្តមានបណ្ឌឹត ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមនិងការអញ្ជើញចូលរួមពី ឯក ឧត្តមកជំទាវ ថ្នាក់ដឹកនាំក្រសួង អភិបាលរងរាជធានីខេត្ត និងមន្ត្រីថ្នាក់ដឹកនាំមន្ទីរ រៀបចំដែន ដីនគរូបនីយន្តកម្មសំណង់និងសុរិយោដី រាជធានីខេត្ត ទូទាំងព្រះរាជា ណាចក្រកម្ពុជាផងដែរ ។

ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សូមសំដែងស្វាគមន៏ ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលជ្រើសរើសយក ខេត្តស្វាយរៀងរៀបចំសិក្ខា សាលាផ្លាស់ប្តូរបទពិសោធន៏លើការងារបែងចែកដីនិងផ្ទះរបស់ រាជរដ្ឋាភិបាលនៅពេលនេះដែល ជាមោទនភាពសំរាប់ខេត្ត ។ ឯកឧត្តមបានបន្ថែមថា ខេត្ត ស្វាយរៀង ជាខេត្តដែលរាជរដ្ឋភិបាលកម្ពុជាបាន ផ្តល់ដីសម្បទានសង្គមកិច្ច ដូចខេត្ត មួយ ចំនួន រហូតមក ដល់បច្ចុប្បន្ន ការងារបែងចែកដីនិងផ្ទះសង្គមកិច្ច ខេត្តបានអនុវត្តការបែងចែក ដីនិងផ្ទះ ទៅតាមគោលនយោបាយជាតិលើកកំពស់គ្រួសារអតីតយុទ្ធរបួស ពិការ ពលី និង មរណៈ បានប្រមាណ២០០ខ្នងក្នុង ជំហ៊ានទី១ ដោយមានការចូលរួម ឧបត្ថម្ភបន្ថែម លើការងារ ដាំដុំបន្លែនិងឈើហូបផ្លែពីមន្ទីរអង្គភាពពាក់ពន្ធ័ក្នុងខេត្តផងដែរ ។

ថ្លែងមានប្រសាសន៏បើកអង្គសិក្ខាសាលានាឧិកាសនោះ ឯកឧត្តមបណ្ឌឹត ឌុច វនទីតូ អនុរដ្ឋ លេខាធិការ ក្រសួង រៀបចំដែនដីនគរូបនីយ កម្មនិងសំណង់ បានសំដែងសាទរចំពោះ ថ្នាក់ដឹក នាំរាជធានីខេត្ត និងមន្ត្រីថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី ដែលបានអញ្ជើញចូលរួម ក្នុងអង្គ សិក្ខាសាលាឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តការងារបែងចែកដីធ្លីសង្គមកិច្ចនៅខេត្តស្វាយរៀងនាពេលនេះ ។

ឯកឧត្តម បណ្ឌឹត ឌុច វនទីតូ បានស្នើដល់ក្រសួងពាក់ពន្ធ័ និងមន្ទីររៀបចំដែនដីរាជធានីខេត្ត ចូលរួម បង្ហាញរាល់បទពិសោធន៏ល្អៗ និងបញ្ហាប្រឈម ជុំវិញការងារបែងចែកដីកន្លងមក អោយបាន សកម្មផុលផុស ដើម្បីដាក់អោយអង្គសិក្ខាសាលាធ្វើការពិចារណាពិភាក្សា រកគន្លឹះដោះស្រាយលើទិដ្ឋភាពច្បាប់ ករណីដែលប្រឈម ដើម្បីយកទៅអនុវត្តការងារបែងចែកដី ផ្ទះ នៅជំហ៊ានក្រោយៗទៀតដោយតម្លាភាព ។

ក្នុងនាមក្រសួង ឯកឧត្តម ឌុច វនទីតូ បានសំដែងសាទរចំពោះថ្នាក់ដឹកនាំរាជធានីខេត្ត និងមន្ទីររៀបចំដែនដី ទាំងអស់ដែលមួយរយះ កន្លងមកបានចូលរួមសម្រេចគោលនយោបាយជាតិកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយះការងារ ជំនាញក្នុងការបែង ចែកដីធ្លីជូនពលរដ្ឋ និងគ្រួសារអតីតយុទ្ធជន ពលី របួស ពិការ និងមរណៈ ប្រកបដោយតម្លាភាព ។ ដើម្បីធានាដល់ការងារបែងចែកដីសង្គមកិច្ចរួមនិងផ្ទះសំបែងបន្ត ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួង តាមរយះគណៈអភិបាលរង រាជធានី ខេត្ត និងមន្ត្រីថ្នាក់ដឹកនាំមន្ទីរទាំងអស់ មុននិង ឯកភាពការផ្តល់ ដីសង្គមកិច្ច និងផ្ទះសំបែង ត្រូវចុះអង្កេត គ្រួសារពលរដ្ឋក្រីក្រ គ្រួសារអតីត យុទ្ធជន ពលី របួស ពិការ និងមរណៈអោយបានច្បាស់ សំដៅជៀសវាងការផ្តល់ខុសមុខសញ្ញា ដែលនាំអោយប៉ះពាល់ដល់ការដឹកនាំ រាជ រដ្ឋាភិបាល ។ដោយ=សុខហ៊រ

IMG_20191019_094016_772 IMG_20191019_094015_042 IMG_20191019_094022_862 IMG_20191019_094021_007 IMG_20191019_094018_349

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com