ខេត្តតាកែវ : ឆ្នាំនេះមិនក្រោម៤ខែ នោះទេ ដែលវត្តមានជនជាតិវៀតណាម បានជិះទូកឆ្លងដែន មកស្រុកបុរីជលសារ ដើម្បីប្រកបមុខរបរ នេសាទត្រី និង បង្កង ជាលក្ខណល្មើសនឹងច្បាប់នោះ ។
នៅលើផ្ទៃទឹក ដ៏ធំទូលំទូលាយ ចាប់ពីស្រុកអង្គរបុរី រហូតដល់ស្រុកបុរីជលសារ ព្រំប្រទល់ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ នេះ យើងសង្កេតឃើញមានពេញពេញ ទៅដោយបទល្មើសនេសាទខ្នាតយក្ស
ចាប់ពីចំណុចលោកតាក្រហម (ក)រហូតដល់ បាក់ដៃ កំពងក្រសាំង កំពង់អំពិល កំពង់យោលខាងត្បូងនិងខាងលិចភ្នំបុរី រាប់ពាន់ម៉ែត្រ ។
បទល្នើសដែលវៀតណាមមកនេសាទទាំងនោះមានដូចជាសៃយុឺនស្បៃមុងខ្នាតយក្ស ។ របាំងឡុកសាច់អួនក្រឡាញឹករាប់រយរបាំងនិងរាប់ពាន់ម៉ែត្រក្នុងមួយខ្សែៗ និងមាន ដាយត្រី ដាយបង្កង មានដាក់របាំងជាស៊ង មានលបបង្កង លបនរកហៅប្រើសមួយរយ សម្រាប់ចាប់ត្រីតូចធំនិងបង្កងក្នុងមួយថ្ងៃៗបានយ៉ាងច្រើនតោន។
តាមការអោយដឹងពីក្រុមនេសាទជាជនជាតិវៀតណាមទាំងនោះបានអោយដឹងថាក្នុងសៃយុឺនខ្នាតយក្សមួយខ្សែៗគេរត់ការអស់រាប់មុឺនដុល្លាតាមរយះមេខ្យល់ឈ្មោះអាកេ ជាជនជាតិវៀតណាមនិងឈ្មោះលេស ជនជាតិខ្មែរ
ជាអ្នករត់ការអោយមានបទល្មើសទាំងនេះ ។
នៅក្នុងកិច្ចសំភាស ក្រុមជនជាតិវៀតណាម បាននិយាយភាសារៀតណាមថា ទូកដាក់លបបង្កងត្រូវបង់លុយ12លានដុងក្នុង១ទូក ឯ
ទូកដាក់សៃយុឺនស្បៃមុង13លានដុង។ទូកលបកន្ទុយកណ្តុរ13លានដុងទូកលបក្តាម7លានដុង ទៅអោយអា កេ ។
។ សូមស្តាប់ពួកនិយាយ ។
ពាក់ពន្ឌ័ករណីនេះ ឯកឧត្តម អ៊ូច ភាអភិបាលខេត្តតាកែវ មានប្រសាសន៏តាមទូសព្ឌ័នៅរសៀលថ្ងៃទី២១ នេះយ៉ាងខ្លីថាចាំមើលសួរនាំទៅខាងជំនាញគេសិនរឿងណឹងតើវាយ៉ាងមិចដែរ។
ប្រភពពីមន្រ្តីជំនាញបានបង្ហើបថា កុំឆ្ងល់ពេកគេរកស៊ីច្រើនឆ្នាំហើយ បើមិនសូកអោយក្រុុមអ្នកពាក់ព័ន្ធ ស្មានអាចធ្វើចឹងទៅដោយរលូនរឺ ។ តែគ្រាន់ថា ឆ្នាំនេះ អ្នកគ្រប់គ្រងដេញថ្លៃបានទៅលើលោក កេ ជនជាតិវៀតណាមតែម្នាក់ប៉ុណ្ណោះ ខុសពីឆ្នាំមុន បានទៅលើ លោក ណុក ជនជាតិវៀតណាម ខ្លះដែរ ។
ប្រជាជនចាំមើល ចំណាត់ការយ៉ាងណា ពីឯកឧត្តម វ៉េង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម អភិបាលខេត្តតាកែវ ទៅលើបទល្មើស ទាំងនេះ រឺ មួយ ជំពាក់ជំពិន នឹងគេដែរ បានដូចជាមិនដឹងអ្វីសោះរាប់ឆ្នាំមកនេះ ? ៕