ខេត្តស្វាយរៀង÷ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០១៩ នេះ។ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិនិងទូកក្តារ ៣ សន្លឹក លើកទី ១១ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ។
ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា ឆ្នាំនេះមិនខុសពីឆ្នាំទៅមួយឡើយ ពោលគឺឆ្នាំ ២០១៩ នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង ក៏មានការអញ្ជើញពីប្រតិភូ កីឡាករ កីឡាការិនី មកទូទាំងរាជធានីខេត្តទូទាំងប្រទេស ដែលមានការចូលរួមសរុប ៥៤ ទូក ដែលមានកីឡាករសរុបចំនួន ១២៨៣ នាក់ នារី ៩ នាក់ ក្នុងនោះកីឡាករពេញសិទ្ធិមាន ៩៩៦នាក់ និងកីឡាករបម្រុងមាន ២៨៧នាក់។
ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិមានចំនួន ២២ នាក់ មានចំនួន ៤៤ ទូករួមមាន÷ ទូកនៅក្នុងខេត្តស្វាយរៀង មាន ១៤ ទូក ទូករបស់កងរាជអាវុធហត្ថ រាជធានី,ខេត្ត មានចំនួន២៦ទូក ,ទូកខេត្តព្រៃវែង ១ ,ទូខេត្តកណ្ដាល ១ ទូក,ទូករបស់កងថ្មើរជើងលេខ ៥១ មកពីខេត្តបន្ទាយមានជ័យ ១ ទូក និងទូករបស់រដ្ឋបាលសាលាខេត្តព្រះវិហារចំនួន ១ ទូកផងដែរ ។
ប្រភេទទូកក្តារបីសន្លឹក ចំណុះបីនាក់មានចំនួន ១០ ទូក ក្នុងនោះទូកភេទបុរសមានចំនួន ៨ ទូក, ទូកប្រភេទនារីមានចំនួន ២ ទូក រួមមាន÷ ទូកក្នុងខេត្តមានចំនួន ៤ទូក _ទូករបស់ក៏មិនលក់ខេត្តកណ្ដាល ១ ទូក _ទូករបស់សមាគមខេត្តកណ្ដាលពី ២ ទូក _ទូកខេត្តបន្ទាយមានជ័យ ១ ទូក _និងទូករបស់វត្តស្លាកែតខេត្តកណ្ដាលចំនួន ២ ទូកដែរ។