ខេត្តកណ្តាល ៖ លោកឡាច សុខ ជាប្រជាជនរស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ បានស្នើសុំយ៉ាងទទូចដល់ប្រធានសាលាឧទ្ធរណ៍ សុំជួយពន្លឿន និងកាត់ក្តីរឿងរបស់លោក លេខចូល 756 ចុះថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៩ ដែលមានលោក យ៉េត ម៉ូលីន ជាចៅក្រម កាន់សំណុំរឿងលេខ 151 ( រ) អោយបានលឿន ព្រោះរូបលោកពិតជាទទួលរងនូវភាពអយុត្តិធម៌បំផុត ។
លោក ឡាច សុខ បាននិយាយថា រូបលោក និង បងប្អូន ២នាក់ទៀតដែលមានចំណែកកេរ្តិ៍អាករផ្ទះនិងដី ពីឳពុក ម្តាយ គឺមិនព្រមសំរបសំរួល និង ដោះដូរជាលុយ ជាមួយគូរទំនាស់នោះទេ ។ដូច្នេះសូមតុលាការកុំអូសបន្លាយពេលវេលា តទៅទៀតអី ។សូមស្តាប់ការសំណូមពរ របស់លោក ឡាច សុខ ។
ដោយឡែក ប្រជាជនក្បែរខាង ពិសេសបងប្អូនជីដូនមួយបង្កើតដែលបានដឹងពីប្រវត្តិក្រុមគ្រួសារនេះបានចេញមក អះអាង និង សំណូមពរអោយតុលាការផ្តល់ភាពយុត្តិធម៌ ដល់រូបលោក ឡាច សុខ នេះផង ។ ព្រោះពួកគាត់បានឃើញនូវភាពអយុត្តិធម៌ពេក ដែលមិនធ្លាប់ជួបនាពេលកន្លងមក។។សូមស្តាប់សំដីប្រជាជន ។
សូមបញ្ជាក់ថា ក្រោយពីតុលាការខេត្តកណ្តាល កាលពីនៅ ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៩បានចេញដីការសំរេចលេខ ៣១ ដ.ក.ស.រ/១៩ដែលមានចៅក្រម ថោង ផល្លារង្សី បានចុះហត្ថលេខា ដោយបានលើកចោលពាក្យសុំរក្សាការពារ ដែលបានស្នើសុំ ដោយលោក ឡាច សុខ ទៅកាន់តុលាការកាលពីថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2019 កន្លងទៅនោះ ។ លោក ឡាច សុខ បានកើតទុក្ខមិនសុខចិត្ត ក៏បានធ្វើលិខិត ប្តឹងជំទាស់ ទៅសាលាឧទ្ធរ ។ ជាមួយនោះ លោក ក៏បានធ្វើលិខិតទៅក្រសួងយុត្តិធម៌ ដើម្បីសុំឯកឧត្តម រដ្ឋមន្រ្តី ជួយពិនិត្យ និង អធិការកិច្ចចំពោះរឿងរបស់លោក ផងដែរ ។តែមកទល់ពេលនេះ គេមិនដឹងថា ខាងក្រសួងមានចំណាត់ការបែបណានោះទេ ។យោងតាមសំដីលោកឡាច សុខ បាននិយាយដោយខ្លី នាពេលកន្លងមកថា នៅយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ម៉ោង ៩យប់ លោកបានស្តាប់លឺ ភាគីម្ខាងទៀតបាននិយាយ កោកៗថា អញបុកលុយ អស់១ម៉ឺនដុល្លាហើយ ប៉ុណេ្ណះ ឈ្នះហើយ ហ្គែងខ្លាំងអី ? សំដីនោះ លោកថា មិនដឹង គេនិយាយបញ្ឃឺ អោយលោកលឺ រឺ ជាការនិយាយ ភ្លេចខ្លួននោះទេ ?
ដោយឡែកប្រភពមួយបានបង្ហើបថា នៅពេលកំពុងប្រទាញប្រទុង គ្នា នៅតុលាការដំបូងនោះ គឺមានគេអោយលោក ឡាច សុខ ត្រៀមកញ្ចប់អោយគេ ព្រោះថា លោក ឡាច សុខឈ្នះហើយ តែមិនដឹងយ៉ាងមិច កញ្ចប់នោះគេបានបង្វិលមកវិញ ដោយថាភាគីម្ខាងទៀតបានឈ្នះទៅវិញ ។
ពាក់ព័ន្ធរឿងលោក ឡាច សុខ នេះ មានប្រជាជន និង អាជ្ញាធរ ដែនដី បានចេញមុខការពារ និង ជួយ ដល់លោក ឡាច សុខ ដើម្បីបំភ្លឺដល់តុលាការមានដូចជា – ១-លិខិតបញ្ជាក់មេភូមិចាស់(ស្រ៊ាម ងី)- ២- លិខិតបំភ្លឺអនុភូមិស្វាយជួរ (ណៃឃុន)- ៣- លិខិតបំភ្លឺលោក តៅ តែង អ្នកវាស់ដី- ៤- លិខិតបំភ្លឺអ្នកលក់ដីអោយកូនបំណុល(ភ្នួង ហោ)- ៥-ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី(ឆ្នាំ១៩៩០)- ៦- ស្នាមមេដៃប្រជាជនភូមិស្វាយជួរគាំទ្រចំនួន (១២០នាក់) ។- ៧- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មេរ (ឡាច សុខ)- ៨- បង្កាន់ដៃកាន់កាប់ចេញដោយសូរិយោដី ។
ជាចុងក្រោយ លោក ឡាច សុខ បានសុំអង្វរដល់តុលាការ សុំជួយផ្តល់ភាពយុត្តិធម៌ ដល់រូបលោកផង ព្រោះរូបលោកមិនមានលុយ ឯណា សំរាប់ចាយវាយ តតាំងតាមផ្លូវងងិតនោះទេ ៕
សូមចូលមើល ព័ត៌មាន នេះ ដោយមានសំភាសផង នៅផេកហ្វេសបុក ( ទូរទស្សន៍ ព្រះនរាយណ៍ ) ។