កណ្តាល៖ កម្លាំងរដ្ឋបាលជលផលលើកដែក សហការជាមួយកម្លាំងសហគមន៍នេសាទប៉ូលិស បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទនៅចំណុចឃុំក្អមសំណរ បានរុករកឃើញឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនយកមកដុតកម្ទេចចោល ។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា២០១៩នៅឃុំក្អមសំណរឃុំស្រុកលើកដែកខេត្តកណ្តាល ។ ជាលទ្ធផលកម្លាំងជំនាញបានដុតបំផ្លាញចោលលបនរកចំនួន៨០គ្រឿង ។ ជាមួយគ្នានេះដែរ កម្លាំងជំនាញក៏បានចុះណែនាំប្រជានេសាទនៅតំបន់នោះផងដែរចំពោះករណីនេសាទខុសច្បាប់នេះ ។
លោកមាសសាន់ជានាយសង្កាត់រដ្ឌបាលជលផលស្រុកលើកដែកបានបញ្ជាក់ថាការងារចុះបង្រ្កាបនេះលោកនិងចុះធ្វើជាបន្តបន្ទាប់ទៀតដូចភ្លៀងរលឹមចឹងពិសេសនៅក្នុងរដូវនេះតែម្តង៕