ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បេះដូងក្រុមអាជីកររកស៊ីខ្សាច់តូចតាច ស្នើអោយក្រសួងពាក់ព័ន្ធពិនិត្យមើល ការបូមខ្សាច់ឡូតិ៍លេខ១ ឡូតិ៍លេខ២និងឡូតិ៍លេខ៣ នៅទន្លេមេគង្គព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្តាល និងស្រុកស្រីសន្ធរខេត្តកំពង់ចាម ល្បីមានភាគហ៊ុនជាមួយមន្រ្តី ធ្វើអោយបាត់ចំណូលរដ្ឋ និង ប្រើអំណាច ?

រាជធានីភ្នំពេញ ៖ អាជីវកររកស៊ីខ្សាច់ ដែលមិនមានខ្សែហោ ធំដុំ នឹងគេ បានខ្សឹប ប្រាប់អង្គភាពទូរទស្សន៍ ព្រះនរាយណ៍ថា សព្វថ្ងៃពួកគាត់អន់ចិត្ត និង មន្រ្តីមួយចំនួន ដែលបានស៊ីសសុះ ជាថៅកែបូមខ្សាច់ នៅចំណុច

ឡូតិ៍លេខ១ ឡូតិ៍លេខ២និងឡូតិ៍លេខ៣ នៅទន្លេមេគង្គព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្តាល និងស្រុកស្រីសន្ធរខេត្តកំពង់ចាម ។បានកំពុងរកស៊ី
ដោយលើកហេតុផលថា ស្តារផ្លូវនាវាចរនិងការពារមិនឱ្យបាក់ច្រាំងនៅតំបន់នោះ។តែឡូតិ៍ផ្សេងៗនៅទូទាំងប្រទេសត្រូវបានគេឃុបឃិតគ្នាបិទទាំងអស់បើកតែឡូតិ៍ចំនួន៣ដើម្បីឱ្យសាឡង់ទិញខ្សាច់ទាំងអស់សម្រុកចូលទិញ
ពីពួកគេ ។

ប្រភព បានរាយការណ៍ទៀតថាកាលមុនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់សង្ស័យចុះតាមដានរឿងនេះ ឡូតិ៍ខ្សាច់ទាំងអស់នៅតំបន់មេគង្គលើនោះគេដាក់អ៊ូ (សាឡង់បូមខ្សាច់) ចំនួន ១០សម្រាប់បូមហើយមានសាឡង់ធំៗសម្រាប់ដឹករាប់សិបសាឡង់ ហើយមួយថ្ងៃៗបូមបានប្រហែលជាង១០ម៉ឺនម៉ែត្រគូប និងក្នុងមួយខែៗរាប់លានម៉ែត្រគូប ដោយខ្សាច់មួយម៉ែត្រគូបគេលក់ ០,៤០ សេនដូល្លារទៅ០,៥០សេនដូល្លារ ។ប៉ុន្តែការបង់សួយសារអាករជូនរដ្ឋត្រូវថយចុះ បាត់បង់ ចំណូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ជាហេតុធ្វើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយមានការសង្ស័យក៏តាមដាមរឿងនេះ ។

ប្រភពថាពេលថ្មីៗនេះក៏ត្រូវបានក្រុមគេបំភាន់ភ្នែក ដោយឱ្យសាឡង់ទាំងអស់ចូលដឹកតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ រីឯការដឹកទៀតសោតគេមិនឱ្យដាក់ពេញទេ ពោលគឺដឹកតែកន្លះៗសាឡង់ប៉ុណ្ណោះ ដោយទាញហេតុផលថា ទឹករាក់គឿងសាឡង់ តាមពិតគេបំភាន់ភ្នែកមិនឱ្យក្រសួងសេដ្ឋកិច្ចតាមដានដឹងតែប៉ុណ្ណោះ ព្រោះឃើញថាដឹកបានតិចមែន ។

កាលកន្លងមកសហក្រសួង បានតម្រូវឱ្យម្ចាស់អាជីវកម្មឡូតិ៍ខ្សាច់នីមួយៗលក់ខ្សាច់ដី ០,៧០សេន ដូល្លារនិងខ្សាច់សំណង់១ដូល្លារជាង តែបច្ចុប្បន្នគេលក់០,៤០សេនទៅ០,៥០ប៉ុណ្ណោះ ។គេឆ្ងល់ថាហេតុអីគេលក់ខ្សាច់ក្រោមតំលៃសហក្រសួងកំណត់ ព្រោះគេបានធ្វើរបាយការណ៍កុហក់ទាំងអស់ ទាំងចំនួនម៉ែត្រគូប ចំណុះសាឡង់ ចំនួនសាឡង់ ដោយគេរាយការណ៍ជូនក្រសួងពាក់ពន្ធ័តែចំនួនតិចតួចប៉ុណ្ណោះ ។ដូច្នេះក្នុង១ខែៗខុសទឹកប្រាក់រាប់លានដូល្លារ ហើយទឹកប្រាក់នោះបានរត់ចូលហោប៉ៅរបស់មន្ត្រីខិលខូចមួយចំនួន
យកទៅចាយយ៉ាងត្រជាក់ចិត្ត ព្រោះគ្មានអ្នកណាតាមដានរឿងនេះដឹងឡើយ ។
ប្រភពបានលើកឡើងទៀតថា បច្ចុប្បន្នក្រុមនេះកំពុងបង្កើតសមាគមតែគ្នាគេប៉ុន្មាននាក់ប៉ុណ្ណោះ ដើម្បីកៀបសង្កត់អាជីវករតូចតាចនិងអតិថិជនទាំងឡាយ ។ ឧទាហរណ៍ ក្នុងសមាជិកសមាគមរបស់គេណាម្នាក់ រកម៉ូយឬទីតាំងចាក់ខ្សាច់លប់បំពេញ ក្នុងតំលៃមួយខ្ពស់ ទីតាំងនោះអ្នកផ្សេងៗមិនអាចទៅក្បែរបានទេ ។ បើបានក៏ក្រុមគេនោះមិនលក់ខ្សាច់ឱ្យដែរ បើលក់ឱ្យក៏ក្នុងតំលៃថ្លៃ ឬគេស៊ីក្បាលកាក់ពីលើទើបគេព្រម ពោលគឺគេរៀបចំខ្សែបណ្តោយរបស់គេទាំងអស់ អ្នកមិនមែនក្រុមគេចាំតែងាប់តែប៉ុណ្ណោះ ។
ប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងរ៉ែនិងថាមពលបានចេញឡូតិ៍នៅជិតកោះកែវទន្លេមេគង្គក្រោមស្រុកគៀនស្វាយ និងស្រុកល្វាឯម
ខេត្តកណ្តាល ទៅឱ្យកំពង់ផែស្វយ័តភ្នំពេញតែត្រូវបានមន្ត្រីដ៏មានឥទ្ធិពលនោះហាមមិនឱ្យដឹកខ្សាច់ចេញក្រៅ ដូចជាទៅទន្លេបាសាក់ឬទន្លេសាបនោះទេ គឺគេកំណត់ឱ្យផ្គត់ផ្គង់នៅម្តុំមេគង្គក្រោមតែប៉ុណ្ណោះ ព្រោះខ្លាចគេអត់ទៅយកខ្សាច់នៅឡូតិ៍របស់ក្រុមគេនៅមេគង្គលើ ។
ជាការពិតរឿងនេះវាហាក់ដូចជាអយុត្តិធម៌ណាស់ ហើយគ្មានអ្នកណាហ៊ានតវ៉ាឡើយ ព្រោះខ្លាចគេជាន់ (ក) បន្ថែម ៕

IMG-20191107-WA0012

IMG-20191107-WA0008 IMG-20191107-WA0006

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com