ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ឡាច សុខ ប្រជាជនរស់នៅខេត្តកណ្តាល ហាក់អស់ជំនឿនិងប្រព័ន្ធតុលាការ ក៏ដូច ក្រសួងយុត្តិធម៌ លើករណីអ្នកមានឯកសារគ្រប់គ្រាន់ នៅចាញ់ក្តីអ្នកមានតែមាត់និយាយ និងសុំអធិការកិច្ចរាប់ខែ គ្មានពន្លឺឆ្លើយតបនោះ ធ្វើអោយរូបលោក សុំសម្តេចតេជោ ហ៊ុន សែន ជួយពិនិត្យរឿងនេះដោយអនុគ្រោះ ។

ខេត្តកណ្តាល ៖ ដោយអត់ទ្រាំ មិនបាននូវការរង់ចាំ ទទួលអ្វី១ដែលគេហៅថាភាពយុត្តិធម៌តាមរយៈតុលាការ ក៏ដូចក្រសួងយុត្តិធម៌ ។លោក ឡាច សុខ នៅព្រឹកថ្ងៃទី 26 ខែវិច្ឆិកា នេះ បានសុំអង្វរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដល់រឿងក្តី គាត់ផង ។

លោក ឡាច សុខ ថា លោកបានចាញ់ក្តីនៅសាលាដំបូងខេត្តកណ្តាល ទាំងមិនអស់ចិត្ត ព្រោះថាលោកមានឯកសារគ្រប់គ្រាន់ រួមនឹងសាក្សី មានទាំងប្រជាជន មេភួមិចាស់ឆ្នាំ១៩៧៩ និង អ្នកពាក់ព័ន្ធមួយចំនួនទៀត ទៅបំភ្លឺ នៅតែចាញ់ក្តីភាគីម្ខាងទៀត ដែលមានមាត់និយាយ ជាសំអាង ។

ការមិនអស់ចិត្តនេះ បានធ្វើអោយរូបលោក បានប្តឹងទាស់សាលាឧទ្ធរ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៩ និងបានកោះហៅ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺមានរយៈពេល៣ខែ ២០ថ្ងៃ តែត្រូវលើកពេល ទៅខែក្រោយ ថ្ងៃទី២៤ ខែធ្នូ វិញ ដោយសំអាងថាភាគីម្ខាងទៀតមិនបានទទួលលិខិតកោះហៅ ។ដោយឡែកលិខិតមួយផ្សេងទៀត ដែលលោក ឡាច សុខ បានប្តឹងទៅក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ សុំធ្វើអធិការកិច្ចរឿងនេះ មានរយៈពេល ៣ខែ មកហើយ នៅមិនទាន់មានពន្លឺ ទាល់តែសោះ ។ ចំណុចនេះហើយដែលធ្វើអោយរូបលោក ហាក់អស់សង្ឃឹម និង តុលាការ ក៏ដូចក្រសួងយុត្តិធម៌ នោះ ។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពគេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ ដែលទទួលបានច្បាប់ពីក្រសួងព័ត៌មាននឹងបានផ្សាយតាមរយៈភេកហ្វេសបុក ទូរទស្សន៍ ព្រះនរាយណ៍ សូមបង្ហាញឯកសារមួយចំនួន រួមមាន
ស្នាមមេដៃប្រជាជន គាំទ្រលោក ឡាច សុខ ចំនួន១២០នាក់- លិខិតបញ្ជាក់មេភូមិចាស់(ស្រ៊ាម ងី)- លិខិតបំភ្លឺអនុភូមិស្វាយជួរ (ណៃឃុន)- លិខិតបំភ្លឺលោក តៅ តែង អ្នកវាស់ដី- លិខិតបំភ្លឺអ្នកលក់ដីអោយកូនបំណុល(ភ្នួង ហោ)- ៦-ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី(ឆ្នាំ១៩៩០)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មេរ (ឡាច សុខ)- និង បង្កាន់ដៃកាន់កាប់ចេញដោយសូរិយោដី ។សូមស្តាប់កិច្ច សំភាស លោកមេឃុំ កោះខែល,,,, ។
សូមស្តាប់កិច្ចសំភាស លោកមេភូមិចាស់ ,,,,។សូមស្តាប់ កិច្ចសំភាសអ្នកវ៉ាស់ដី និង អ្នកទិញដី ពី ឡាច តិចលី,,,,,។ សូមស្តាប់សំដីប្រជាជន ,,,,,

សូមបញ្ចាក់ថា ៖ បន្ទាប់ពីតុលាការខេត្តកណ្តាល កាលពីនៅ ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៩បានចេញដីការសំរេចលេខ ៣១ ដ.ក.ស.រ/១៩ដែលមានចៅក្រម ថោង ផល្លារង្សី បានចុះហត្ថលេខា ដោយបានលើកចោលពាក្យសុំរក្សាការពារ ដែលបានស្នើសុំ ដោយលោក ឡាច សុខ ទៅកាន់តុលាការកាលពីថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2019 នោះមក គឺរូបលោក ឡាច សុខ មិនមានសិទ្ធិ រស់នៅក្នុងផ្ទះនោះ ដូចគ្រា កាលនៅមានឳពុក ម្តាយ
នោះទេ ។ ពោលគឺរូបលោក បានបោះតង់ស្នាក់នៅម្នាក់ឯង នៅមុខរបងផ្ទះ ដែលលោក និង បងប្អូន៣នាក់ទៀត បានធ្លាប់រស់នៅតាំងពីតូចក្រូចឆ្មា មកម្លេះ ។ ចំណេកឯផ្ទះនេះវិញ ត្រូវអ្នកឈ្នះក្តី ចាក់សោរទុកចោល ដោយរវល់ទៅរកស៊ីនៅទល់ដែនថៃ មិនងាយមកអើត នោះទេ ។

ជាចុងក្រោយនេះ លោក ឡាច សុខ សង្ឃឹមថា ដំណឹងទាំងនេះ នឹងបានជ្រាបដល់ សម្តេចតេជោ ហ៊ុន សែន និងសុំអោយអ្នកប្រព្រឹត្តខុសទាំងឡាយ បានទទួលបាប កម្ម តបស្នងវិញ ជាក់ជាមិនខាន ។ សូមទាក់ទងលោក ឡាច សុខ ដោយផ្ទាល់ តាមរយៈទូរសព្ទលេខ 096 70 16 680 ៕

photo_2019-07-29_11-59-44-768x432

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com